​បើក​កិច្ចប្រជុំ​កំពូល​កម្ពុជា ឡាវ វៀតណាមលើក​ទី​១០ ស្តីពី​ការ​អភិ​វ​ឌ្ប​តំបន់ត្រីកោណ​

1490
ចែករម្លែក
  • 31
    Shares

ដោយ​៖ តារា​រិ​ទ្ធ / ភ្នំពេញ​៖​ កិច្ចប្រជុំ​កំពូល​កម្ពុជា ឡាវ វៀតណាម (CLV) លើក​ទី​១០ ស្តីពី​ការ​អភិ​វ​ឌ្ប​តំបនត្រីកោណ បាន​ប្រារព្វ​ពិធី​បើក​ជា​ផ្លូវការ​ហើយ កាលពី​រសៀល​ថ្ងៃទី​៣១​មីនា បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ​(GMS)​លើក​ទី​៦ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។ នេះ​បើ​យោងតាម​ប្រភព​អ្នករាយការណ៍​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា​។​

​នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់ខ្លួន​មេដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស កម្ពុជា ឡាវ និង​វៀតណាម បាន​ឈានទៅ​ចេញ​សេចក្ដីថ្លែងការណ៍​រួម​កិច្ចប្រជុំ​កំពូល​កម្ពុជា ឡាវ វៀតណាម​លើក​ទី​១០​ស្តីពី​ការ​អភិ​វ​ឌ្ប​តំបនត្រីកោណ​។​

​មេដឹកនាំ​នៃ​ប្រទេស​ទាំងបី CLV បានទទួល​ស្គា​ល់ពី​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​ប្រទេស CLV បាន​ក្លាយជា​ប្រទេស​ដែលមាន​រីកចម្រើន​លឿន​បំផុត​នៅក្នុង​អនុតំបន់ និង​សមិទ្ធិផល​ដ៏​សំខាន់​ដែល​សម្រេចបាន ក្នុងការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច ប៉ុន្តែ​ទោះបីយ៉ាងណា ប្រទេស​ទាំងបី​នៅតែ​ប្រឈម នឹង​បញ្ហា​គួរ​ឲ្យ​កត់សម្គាល់​ក្នុងការ​រក្សា​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​និង​បរិ​យាប​ន្ន ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​អវិជ្ជមាន នៃ​បម្រែបម្រួល​អាកាសធាតុ និង​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​នៅក្នុង​តំបន់​អាស៊ាន​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​នោះដែរ មេដឹកនាំ CLV បាន​អះអាង​រួមគ្នា នូវ​ការប្ដេជ្ញាចិត្ត ក្នុង​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទូ​លំ​ទូលាយ រវាង​ប្រទេស​ទាំងបី និង​កសាង​សមាហរណកម្ម ក្នុងប្រទេស CLV ប្រកបដោយ​ចិ​រ​ភាព​និង​វិបុលភាព ដែលជា​ផ្នែក​មួយ​មិនអាច​ខ្វះ​បាន ក្នុង​ចក្ខុវិស័យ​របស់​សហគម​ន៍​អាស៊ាន​ឆ្នាំ​២០២៥ តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា នឹង​គោលនយោបាយ​ជាតិ​ដែល​សមស្រប​។ ដើម្បី​សម្រេចបាន​ចក្ខុវិស័យ​នោះ មេដឹកនាំ CLV បាន​បន្ត​យកចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុងការ​អភិវឌ្ឍន៍​ខេត្ត​តាម​ព្រំដែន​នៅ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV តាមរយៈ​ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍ ក្នុងចំនោម​ប្រទេស CLV ទៅនឹង​ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត​។​ជាមួយគ្នានេះ មេដឹកនាំ​នៃ​ប្រទេស CLV បាន​កោតសរសើរ​ចំពោះ​កិច្ច ខិតខំ​ប្រឹងប្រែង របស់ គណៈកម្មាធិការ​សម្របសម្រួល​ចម្រុះ CLV (JCC) ក្នុងការ​អនុវត្ត​ផែនការមេ ដែល​បាន​កែសម្រួល​សម្រាប់​ការអភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច​នៃ​តំបន់ CLV DTA សម្រាប់​ឆ្នាំ ២០១០-២០២០ ក៏ដូចជា​ការសម្រេចចិត្ត​ផ្សេងទៀត​(KH-Guidance) ដែល​បាន​សំរេចបាន​មុនពេល​កិច្ចប្រជុំ​កំពូល CLV កន្លងមក​។ ការខិតខំ​ប្រឹងប្រែង​ទាំងនេះ បាន​ឆ្ពោះទៅរក​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន ដល់​ជីវភាព​ប្រជាជន​និង​កំរិត​អភិវឌ្ឍន៍​ក្នុង​តំបន់ CLV DTA​។ មេដឹកនាំ​នៃ​ប្រទេស CLV​បាន​លើកទឹកចិត្ត​ឲ្យ​មានការ​ផ្លាស់ប្ដូរ កិច្ច សន្ទនា និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​រដ្ឋសភា​និង​ស្ថាប័ន​រដ្ឋាភិបាល ក៏ដូចជា​សកម្មភាព​ដែល​ជំរុញ​កិច្ចសហប្រតិបត្តិការ រវាង​ប្រជាជន និង​ធុរៈជន នៃ​ប្រទេស​ទាំងបី​៕L​

ទីតាំងផ្សាយពាណិជ្ជកម្ម