អ្នកនាំពាក្យ​នៃ​វិមាន​ក្រឹម​ឡាំង​រុស្ស៊ី ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ឆ្លង​វីរុស​

199
ចែករម្លែក

​បណ្តាញសារព័ត៌មាន​រុស្ស៊ី​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ទី​១២​ឧសភា​ថា លោក​ឌី​មី​ទ្រី ប៉េ​ស្កូវ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​នៃ​ប្រទេស​រុស្ស៊ី ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​បន្ទាប់ពី​បាន​ឆ្លង​វីរុស​កូវី​ដ​១៩​។​

​នៅពេល​ត្រូវ​បាន​សួរ​អំពី​ការឆ្លង​វីរុស​នេះ លោក​ឌី​មី​ទ្រី ប៉េ​ស្កូវ បាន​និយាយប្រាប់​សារព័ត៌មាន​TASS ថា​” បាទ ខ្ញុំ​បាន​ឆ្លង​ជំងឺ​នេះ ហើយ​ខ្ញុំ​មាន​ជំងឺ ។ ខ្ញុំ​កំពុង​ទទួល​ការព្យាបាល​”​។​

​នាយករដ្ឋមន្ត្រី លោក​មី​ខា​អ៊ី​ល មី​ស៊ូស្ទីន​និង រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ​ព្រមទាំងរដ្ឋមន្ត្រី​ក្រសួង​គ្រប់គ្រង​សំណង់​រុស្ស៊ី គឺ​ស្ថិត​នៅក្នុង​ចំណោម​មន្ត្រី​រុស្ស៊ី​ច្រើន​នាក់​ដែល​បាន​ឆ្លង​វីរុស​នេះ​។​

​គិត​មក​ត្រឹម​ថ្ងៃ​អង្គារ​ទី​១២​ខែ​ឧសភា រុស្ស៊ី​មាន​ករណី​ឆ្លង​វីរុស​នេះ​ចំនួន​២៣២.២៤៣ នាក់​ដែល​ធ្វើឱ្យ​ប្រទេស​នេះ​មា​ចំនួន​ករណី​ឆ្លង​ខ្ពស់​បំផុត​ទី ២ នៅលើ​ពិភពលោក​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

លោក​ឌី​មី​ទ្រី ប៉េ​ស្កូវ​ស្ថិត​នៅក្នុង​អំឡុង​ធ្វើ​សន្និសីទកាសែត​មួយ​នៅ​ទីក្រុង​ម៉ូស្គូ កាលពី​ឆ្នាំ​២០១៩

ទីតាំងផ្សាយពាណិជ្ជកម្ម