កូ​វីដ ១៩ នៅ​កម្ពុជា ៖​ថ្ងៃ ១៣ ឧសភា គ្មាន​អ្នក​ឆ្លង​ថ្មី​កូ​វីដ ១៩ ទេ ក៏​គ្មាន​អ្នកជា​សះស្បើយ​ដែរ​

183
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ ក្រសួងសុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២០ នេះ កម្ពុជាមិនបាន​រកឃើញ​អ្នក​ឆ្លង​ថ្មី នៃ ជំងឺ​កូ​វីដ ១៩ ទេ ហើយក៏​គ្មាន​អ្នកជា​សះស្បើយ​ដែរ ហេតុនេះ ធ្វើឱ្យ​ស្ថានភាព​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា ដូចតទៅ ៖

១.​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ឡើងដល់ ១២១ នាក់ ( ស្មើនឹង ៩៩ , ១៨ ភាគរយ ធៀប​នឹង​អ្នក​ឆ្លង​ទាំងអស់ ក្នុងនោះ ស្ត្រី ៣៧ នាក់ និង បុរស ៨៣ នាក់ ) ដែលមាន​បុរស​ជនជាតិ ចិន ០១ នាក់ , ស្ត្រី​ជនជាតិ ចិន ០២ , ស្ត្រី​ជនជាតិ អង់គ្លេស ០៣ នាក់​, បុរស​ជនជាតិ អង់គ្លេស ០២ នាក់ , បុរស​ជនជាតិ អាមេរិកាំង ០១ នាក់ , ស្ត្រី​ជនជាតិ អាមេរិកាំង ០១ នាក់ , បុរស​ជនជាតិ ប៊ែ​ល​ហ្សិ​ក ០១ នាក់ , បុរស​ជនជាតិ បារាំង ១៩ នាក់ ( ក្នុងនោះ​មាន​ទារក​អាយុ ០៤ ខែ ម្នាក់ ) ស្ត្រី​ជនជាតិ បារាំង ២១ នាក់ , បុរស​ជនជាតិ កាណាដា ០២ នាក់ , បុរស​ជនជាតិ ម៉ាឡេស៊ី ១៣ នាក់ , បុរស​ជនជាតិ ឥណ្ឌូនេស៊ី ០២ នាក់ , ស្ត្រី​ជនជាតិ វៀតណាម ០៣ នាក់ , បុរស​ជនជាតិ ខ្មែរ ៤៣ នាក់ និង ស្ត្រី​ជនជាតិ ខ្មែរ ០៧ ( គិត​ចាប់ពី​ខែ មករា មកដល់​បច្ចុប្បន្ន ) នាក់ ។​

២. អ្នក​កំពុង​សម្រាក​ព្យាបាល ៖ ០១ នាក់ ប៉ុណ្ណោះ ( គឺជា ស្ត្រី ដែល​បាន​បញ្ហា​ផ្លូវចិត្ត ) ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ រុស្ស៊ី ក្នុង​រាជធានី​ភ្នំពេញ ។​

៣. អ្នក​ដែល​បាន​រកឃើញ​មាន​វីរុស កូ​វីដ ១៩ ទាំងអស់ ( ទាំង​អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ហើយ​ផង ) សរុប ១២២ នាក់​ដដែល ( ស្ត្រី ៣៨ នាក់ និង បុរស ៨៤ នាក់ )​។​

៤. ករណី​ជាសះស្បើយ​ថ្មី​៖ គ្មាន

៥. ករណី​ឆ្លង​ថ្មី នៃ ជំងឺ​កូ​វីដ ១៩ ៖ គ្មាន


​ទោះ​បែបនេះ​ក្តី ជា​បន្តបន្ទាប់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង អង្គការ​សុខភាព​ពិភពលោក តែងតែ​មិនបាន​បន្ធូរបន្ថយ​ដៃ​ឡើយ ហើយ​នៅតែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា ប្រុងប្រយ័ត្ន និង អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការណែនាំ​របស់​រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ជាដើម ពោលគឺ សាធារណជន កម្ពុជា ត្រូវតែ​បន្ត​ប្រុងប្រយ័ត្ន​តទៅទៀត ពុំ​នោះទេ កម្ពុជា អាច​នឹងរង​ការវាយប្រហារ​ដោយ​រលក​ទី ២ នៃ ជំងឺ​កូ​វីដ ១៩ ដែល​អាចជា​រលក​ខ្លាំងក្លា​ជាង​អ្វីដែល​កម្ពុជា បាន​រង​នាពេលនេះ ។​


​ចំណែក​អង្គការ ចលនា ដើម្បី សុខភាព​កម្ពុជា ហៅ​កាត់​ថា CMH យល់ថា កម្ពុជា គួរតែ​ផ្អាក​ការលក់ និង ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​មួយរយៈ​សិន ព្រោះ​ការសេព​គ្រឿង​ស្រវឹង គឺជា​មូលហេតុ​ដ៏​ចម្បង​មួយ​ងាយ​ប្រឈម​នឹង​ការឆ្លង​ជំងឺ​កូ​វីដ ១៩ ៕ Kh

ទីតាំងផ្សាយពាណិជ្ជកម្ម