ពន្ធនាគារ​តូច​បំផុត​ក្នុង​ពិភពលោក​ពិតជា​គួរឱ្យ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​

266
ចែករម្លែក

ស្សាក (Sark ) ជា​កោះ​ដ៏​តូច​មួយ​ដែលមាន​ផ្ទៃដី​ត្រឹមតែ ៥,៥ គីឡូម៉ែត្រ​ការ៉េ និង​មាន​ប្រជាជន ត្រឹមតែ​ប្រមាណ ៥០០ នាក់​ប៉ុណ្ណោះ ហើយ​វា​ក៏មាន​ពន្ធនាគារ​ដ៏​តូច​មួយ​ផងដែរ​ដូច​បាន បង្ហាញ​តាមរយៈ​រូបភាព​ទាំងនេះ​។​
​ ​
​គេ​ជឿថា ពន្ធនាគារ​នៅលើ​កោះ​ដ៏​ស្រស់ត្រកាល​នេះ​ជា​ពន្ធនាគារ​តូច​បំផុត​ក្នុង​ពិភពលោក​ដែល នៅ​ដំណើរការ​នៅឡើយ​។ ពន្ធនាគារ​ដ៏​តូច​នេះ​មាន​បន្ទប់​ឃុំឃាំង​គ្មាន​បង្អួច​ត្រឹមតែ ២​ដែលមាន ទំហំ ១,៨ ម៉ែត្រ​គុណ​នឹង ១,៨ ម៉ែត្រ​និង ១,៨ ម៉ែត្រ​គុណ​នឹង ២,៥ ម៉ែត្រ ហើយ​ផ្លូវ​ចូល​មាន​ទំហំ ត្រឹមតែ ០,៩២ ម៉ែត្រ​ប៉ុណ្ណោះ​។​
​ ​
​ពន្ធនាគារ​នេះ​ត្រូវបាន​សាងសង់ឡើង​ក្នុង​ឆ្នាំ​១៨៥៦ ពោលគឺ ១៦៤ ឆ្នាំមុន​ដោយ​អ្នកទោស​ត្រូវ ឃុំខ្លួន​ច្រើន​បំផុត​រយៈពេល ២ ថ្ងៃ​តាម​អំណាច​ចៅក្រម​ដែល​ត្រូវបាន​ប្រគល់ឱ្យ​កោះ​នេះ ក្នុង​សតវត្សរ៍​ទី ១៦​។​
​ ​
​ប្រសិនបើ​ការផ្ដន្ទាទោស​ធ្ងន់ធ្ងរ ឬ​ការជាប់​ពន្ធនាគារ​មាន​រយៈពេល​ជាង​នេះ​ជនល្មើស​នឹងត្រូវ​បញ្ជូនទៅ​កោះ​ហ្គ​ន​ហ្ស៊ី (Guernsey) ក្បែរ​គ្នា​ដែល​ធំ​ជាង​នេះ​។
​ ​
​យោងតាម​កំណត់ត្រា​បង្ហាញថា អ្នកទោស​ដំបូង​គេ​ម្នាក់​ដែល​បាន​ជាប់​នៅ​ពន្ធនាគារ​នេះ គឺ​ក្មេង ស្រី​អ្នកបម្រើ​ម្នាក់​ដែល​បាន​លួច​កូនកន្សែង​ដៃ​មួយ​ពី​ម្ចាស់​ស្រី​របស់​នាង​។ ហើយ​បទល្មើស​ធ្ងន់ ធ្ង​រ​ចុងក្រោយ​នៅលើ​កោះ​នេះ បាន​កើតឡើង​ក្នុង​ឆ្នាំ​១៩៩០ នៅពេល​អ្នក​រូបវិទ្យា​នុយក្លេអ៊ែរ ជនជាតិ​បារាំង ម្នាក់​មានឈ្មោះ អង់​ដ្រេ ហ្គា​ដេ​ស (André Gardes) បាន​អុំទូក​ពី​ប្រទេស​បារាំង មកកាន់​កោះ​នេះ​ដោយមាន​អាវុធ​ទំនើប​មកជា​មួយ​ផង​។ ពេលនោះ​គាត់​បាន​ស្រែក​ឡើង​ថា គាត់​ជា​ម្ចាស់​កោះ​នេះ ហើយ​ក្រោយមក គាត់​ក៏បាន​ក្លាយជា​អ្នកគ្រប់គ្រង​កោះ​នេះ​មក ទល់​សព្វថ្ងៃ​៕ ប្រែ​សម្រួលៈ​ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម