សុនខ​ប៉ូលិស​ដែល​ធ្លាក់ខ្លួន​ពិការ ទទួលបាន​រទេះ​ពិសេស​ធ្វើឱ្យ​វា​ធ្វើ​សកម្មភាព​បាន​

226
ចែករម្លែក

​សុនខ​ប៉ូលិស​ចូលនិវត្តន៍​មួយ​ក្បាល​ដែល​ធ្លាក់ខ្លួន​ពិការ​ផ្នែក​ខ្លះ នៃ​រាងកាយ​ដោយសារ​ជំងឺ ពេលនេះ​អាច​ដើរ និង​រត់​បាន​វិញ​គួរឱ្យ​ត្រេកអរ បន្ទាប់ពី​ទទួលបាន​រទេះ​ពិសេស​។
​ ​
​សុនខ​ឈ្មោល​ពូជ​អាល្លឺម៉ង់ ឈ្មោះ វីន​នី (Vinnie) អាយុ ៧ ឆ្នាំនេះ​បាន​ចូល​បម្រើ​ការងារ​ក្នុង ជួរ​ប៉ូលិស​បាន​រយៈពេល ៥ ឆ្នាំ មុនពេល​ជំងឺ​ខួរឆ្អឹងខ្នង​ធ្វើឱ្យ​ជើង​ក្រោយ​របស់​វា​ពិ​ការដើរ​មិន​រួច​។​ ក្រោយ​ទទួលបាន​រទេះ​ពិសេស​បំពាក់​នៅ​ជើង​ក្រោយ​ដោយ​ទាម​ខ្សែ​ភ្ជាប់​ទៅ​ជើង​ខាងមុខ ពេលនេះ​វា​អាច​រត់​ដេញ​សត្វ​បាន​ដូច​សុនខ​ដទៃ​វិញ​ហើយ​។
​ ​
​សូមបញ្ជាក់ថា វា​បាន​បង្ខំ​ចូល​និវត្ត​កាលពី ២ ឆ្នាំមុន បន្ទាប់ពី​សុខភាព​របស់​វា​ធ្លាក់​ដុនដាប ខ្លាំង​គួរឱ្យ​អាណិត​ខ្លោចចិត្ត​។ ប៉ុន្តែ​ជា​សំណាងល្អ​វា​ត្រូវបាន​ស្វាគមន៍​ចូលមក​រស់នៅក្នុង​គ្រួសារ ដ៏​កក់ក្ដៅ​មួយ​ដែល​បាន​ជួយ​មើលថែ​វា​អស់ពី​ចិត្ត​ពី​ថ្លើម​។

​វា​បាន​ចូល​បម្រើ​ការងារ​ក្នុង​ជួរ​ប៉ូលិស​នៅ​តំបន់​ដ​ស៊ីត (Dorset Police) ប្រទេស​អង់គ្លេស​ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ​២០១៨ ជាមួយ​អ្នក​កាន់​វា​ឈ្មោះ ភី​ស៊ី ប្រេន​ឌែ​ន ធ្រិ​ន (PC Brendan Trent)​។
​ ​
​កាលពី​នៅក្នុង​ជួរ​ប៉ូលិស សុនខ​ទម្ងន់ ៤០ គីឡូ​នេះ​តែងតែ​ដើរល្បាត​តាមផ្លូវ​នានា​ដើម្បី​ជួយ​រក្សា សុវត្ថិភាព​នៅក្នុង​ទីក្រុង​បឺ​ន​ម៉ៅ​ស៍ (Bournemouth ) រាល់​យប់​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​៕ ប្រែ​សម្រួលៈ​ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម