ក្លិប​លី​វឺ​ភូ​ល សម្លឹងមើល​ឱកាស​ដាក់សំណើ​ផ្ទេរ ប៊ូ​កា​យ៉ូ សា​កា របស់​ក្លិប​អា​សេណ​ល

193
ចែករម្លែក

​ក្លិប​លី​វឺ​ភូ​ល​( Liverpool) សម្លឹង​រក​លទ្ធភាព​ផ្ទេរ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​រដូវក្តៅ​នេះ ដើម្បី​នាំយក កីឡាករ ប៊ូ​កា​យ៉ូ សា​កា (Bukayo Saka) របស់​ក្លិប Arsenal ស្របពេល​ការចរចា​កិច្ចសន្យា​ថ្មី របស់​កីឡាករ​វ័យក្មេង​រូបនេះ​បានជា​ប់ប​គាំង​។​
​ ​
​កីឡាករ​វ័យ​១៨​ឆ្នាំ​រូបនេះ​បានចាប់ផ្តើម​ជាមួយនឹង​ការបង្ហាញ​សមត្ថភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាមួយ​ក្រុម Arsenal ដោយ​ឆ្លៀតឱកាស​នៅពេល​អវត្តមាន​កីឡាករ​សំខាន់ ស៊ីដ កូ​ឡា​ស៊ី​ណាក (Sead Kolasinac) និង​កីឡាករ គា​រ៉ា​ន ធានី (Kieran Tierney) ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ​កាលពីដើម រដូវ​កាល​នេះ​។​
​ ​
​ទម្រង់​លេង​ដ៏​ទាក់ទាញ​នេះ​ធ្វើ​ឲ្យ​ក្លឹប​ជាច្រើន​ចាប់អារម្មណ៍​។ គេ​ជឿថា លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) និង​សហការី​របស់លោក​អាច​នឹងដាក់​សំណើ​ផ្ទេរ​នៅ​រដូវក្តៅ​នេះ ខណៈពេល សា​កា ឈានដល់​ឆ្នាំ​ចុងក្រោយ​នៃ​កិច្ចសន្យា​របស់ខ្លួន​នៅ Arsenal ។​
​ ​
​បច្ចុប្បន្ន​ខ្សែការពារ​ស្លាប​ឆ្វេង​រូបនេះ​រកបាន​ត្រឹម​៥០០០​ផោន​ក្នុង​មួយ​សប្តាហ៍ ហើយ​គ្រោង​នឹង ទទួលបាន​ការតំឡើង​ប្រាក់​ឈ្នួល​ច្រើន​នៅមុន​មានការ​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា​ដែល​ធ្វើ​ឲ្យ​ការចរចា​នេះ ត្រូវបាន​ជាប់គាំង​រវាង​ក្លិប​និង​តំណាង​របស់​កីឡាករ​រូបនេះ​។​
​ ​
​លោក មី​គែល អា​តេ​តា (Mikel Arteta) អន្ទះសា​ចង់​រក្សា សា​កា ហើយ​ក្លិប​ចង់​ផ្តល់​កិច្ចសន្យា លេង​៥​ឆ្នាំ​បន្ថែម​ដើម្បី​ធានាថា សា​កា បន្ត​លេង​នៅ​ជាមួយ​ខ្លួន​ទៀត​។ សា​កា បានបង្ហាញ​មុខ ២៩​លើក​រួចហើយ​នៅ​រដូវ​កាល​នេះ ហើយ​ជួយ​បង្កើត​ឱកាស​៩​លើក​បន្ទាប់ពី​បង្ហាញ​សមត្ថភាព ក្នុង​វ័យ​១៨​ឆ្នាំ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ប៊ូ​កា​យ៉ូ សា​កា (Bukayo Saka)

ទីតាំងផ្សាយពាណិជ្ជកម្ម