ចំនួន​អ្នក​ស្លាប់​ដោយ​វីរុស​កូវី​ដ​១៩​នៅ​ឥណ្ឌូនេស៊ី កើន​ឡើង​ជាង​១.០០០ នាក់​

201
ចែករម្លែក

​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​១៩​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​កើនឡើង​ដល់​១.០០៧ នាក់ ។ នេះ​បើ​យោង​តាម​តួលេខ​ចុងក្រោយ​បំផុត​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី​១២​ខែ​ឧសភា​។​

​នៅ​ខេត្ត​ចា​វ៉ា​ខាងកើត និង​នៅ​ខេត្ត​៤​ផ្សេងទៀត​នៅ​ប្រទេស​នេះ គេ​ឃើញ​មាន​អត្រា​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​កើនឡើង​ដោយ​កើនឡើង​ពី ៨,៥ ភាគរយ​ដល់ ១១,៨ ភាគរយ​ប៉ុន្តែ អត្រា​ស្លាប់​ទូទៅ​​របស់​ប្រទេស​នេះ​គឺ ៦,៨ ភាគរយ​។​

​ដោយ​ការ​ធ្វើតេស្តិ៍​ច្រើន​ឡើង​និង​ដោយសារ​ប្រជាជន​ឥណ្ឌូនេស៊ី​ជាច្រើន​បំពាន​ទៅ​នឹង​ការហាមឃាត់​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​របស់​ពួកគេ​នៅ​ទូទាំង​ប្រទេស​ដើម្បី​ដើម្បី​អបអរ​ពិធីបុណ្យ​សាសនា​Eid​និង​បុណ្យ​រ៉ា​ម៉ា​ដាន​នោះ ចំនួន​ករណី​ឆ្លង​វីរុស បាន​កើនឡើង​។​

​កាលពី​ថ្ងៃ​អង្គារ ប្រទេស​នេះ​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​ចំនួន ១៤.៧៤៩​នាក់​គឺ​កើនឡើង​ជិត ៤៦ ភាគរយ​ពី​ចំនួន ១០.១១៨ ករណី កាលពី​ថ្ងៃទី​១០ ខែ​មេសា​ហើយ​មាន​អ្នកស្លាប់​ចំនួន ១៦ ​នាក់​បន្ថែម​ទៀត​ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​មាន​ចំនួន​១.០០៧​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

គិត​មក​ត្រឹម​ថ្ងៃ​អង្គារ​ទី​១២​ខែ​ឧសភា ឥណ្ឌូនេស៊ី មាន​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​ចំនួន​១.០០៧​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម