កុមារី​ម្នាក់​បាន​ស្លាប់​នៅមុខ​ព្រះអង្គ​ចេក ព្រះអង្គ​ចម ដោយសារ​ជំងឺ​ធ្វើទុក្ខ​

222
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: កុមារី​វ័យ​១០​ឆ្នាំ​ម្នាក់ បាន​ស្លាប់​នៅខាងមុខ​ព្រះអង្គ​ចេក ព្រះអង្គ​ចម ខណ​:​ពេលដែល​ឪពុកម្តាយ​ជូន​មក​មន្ទី​ពេទ្យ​គន្ធបុប្ផា តែ​ពេលមកដល់​ព្រះអង្គ​ចេក ព្រះអង្គ​ចម ឪពុកម្តាយ​ក៏​ចូលមក​អុជ​ធូប ពេលចេញ​មកវិញ​កុមារី​ខាងលើ​ក៏​ដង្ហក់​ដាច់ខ្យល់​ស្លាប់​តែម្តង ។​

​ករណី​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០ ស្ថិតនៅ​ខាងមុខ​ព្រះអង្គ​ចេក ព្រះអង្គ​ចម ក្នុងភូមិ មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប បាន​និយាយថា ជនរងគ្រោះ​មានឈ្មោះ ទៀង ចរិយា អាយុ ១០​ឆ្នាំ មាន​ទីលំនៅ​ភូមិ ផ្សារ​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​។ ជនរ​ង្រោះ​មាន​ជំងឺ​បេះដូង​ចំហ ហើយ​ត្រូវបាន​ឪពុកម្តាយ​ជូន​មក​មន្ទីរពេទ្យ​គន្ធបុប្ផា តែ​មិនទាន់​ដល់​ពេទ្យ​ផង ស្រាប់តែ​ជំងឺ​ធ្វើទុក្ខ​។​

​សមត្ថកិច្ច​បាន​បន្តថា ពេលមកដល់​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ក្នុង​ខេត្តសៀមរាប ឪពុកម្តាយ​ក៏​ចូលមក​អុជ​ធូប ពេលចេញ​មកវិញ​កុមារី​ខាងលើ​ក៏​ដង្ហក់​ដាច់ខ្យល់​ស្លាប់​តែម្តង​។ សព​កុមារី​ត្រូវបាន​ឪពុកម្តាយ​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​វិញ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម