ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់បន្ថែមទៀតរួមនឹងវត្ថុតាងមួយចំនួន បញ្ជូនទៅតុលាការ

171
ចែករម្លែក

ដោយ:បាយ័ន/ព្រះវិហារ ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះវិហារ ចូលរួមសហកាណ៍ជាមួយប៉ុស្កិ៍នគរបាលរដ្ឋបាលរមណីយ បានធ្វើការឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រួមនឹងដកហូតវត្ថុតាងមួយចំនួនទៀត។

ប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនខាងលើ បានធ្វើឡើងកាលពីវេលាម៉ោង០៨និង៥០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅផ្ទះសំណាក់យីហោភ្នំមាស ក្នុងភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

សមត្ថកិច្ចនគរបាលខេត្តព្រះវិហារ បាននិយាយថា តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ផាន សង់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង សមត្ថកិច្ចយើងបានបន្តធ្វើការបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយសម្រេចឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់បន្ថែមទៀតរួមនឹងដកហូតវត្ថុតាងមួយចំនួនទៀតផង។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនគឺមានទី១ ឈ្មោះ ផែន រ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង , ទី២ ឈ្មោះ សៀន ឡង់ឌី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ , ទី៣ ឈ្មោះ អូន ធារី ភេទស្រី អាយុ២០ឆ្នាំ មុខរបរម៉ាស្សា រស់នៅភូមិរំដេង ឃុំរមទម ស្រុករវៀង, និងទី៤ឈ្មោះ សាយ គឹមហេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរំដេង ឃុំរមទម ស្រុករវៀង។

សមត្ថកិច្ចបានបន្តទៀតថា ចំណែកវត្ថុតាងដែលដកហូតបានរួមមាន ម្សៅក្រាមពណ៌ស ចំនួន២កញ្ចប់ធំ និង១២កញ្ចប់តូច , ម៉ូតូចំនួន៣គ្រឿង, ទូរស័ព្ទដៃចំនួន៨គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងចំនួន១, ប្រាក់ដុល្លារចំនួន២៧ដុល្លារ, ប្រាក់រៀលចំនួន១.៤២៧.០០០រៀល។

ជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះវិហារ កសាងសុំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម