ជនសង្សយ័ចំនួន៤នាក់ និងថ្នាំ ញៀនមួយចំនួនត្រូវបាមឃាត់ខ្លួននៅក្រុងព្រះសីហនុ

163
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្សយ័៤នាក់ពាក់ពន្ធ័បទល្មើសគ្រឿងញៀន បាននៅថ្ងៃ១២ ខែឧសភា ឆ្នាំ២០២០ នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

របាយការណ៍ប៉ូលីសបានឲ្យដឹងថា ជនសង្សយ័រួមមានចំនួន០៤នាក់៖ ១.ឈ្មោះ ណុប បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ។ ២.ឈ្មោះប៊ុន ណារ័ត្ន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ៣.ឈ្មោះឈួន សាក់នីកា ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ឡំប្រឺតាកង់៣ ទីលំនៅបច្ចុប្បន្ន សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ ៤.ឈ្មោះ ជិន សុខអេង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ឡំប្រឺតាកង់៣ ទីលំនៅបច្ចុប្បន្ន សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

វត្ថុតាងមានម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ចំនួន ២២កញ្ចប់ ថ្នាំ WY ចំនួន ៨គ្រាប់ និង០១កញ្ចប់តូច ទូរស័ព្ទដៃចំនួន០៨គ្រឿង និងសម្ភារៈពាក់ពន្ធ័មួយចំនួន។

ជនសង្សយ័និងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម