សមត្ថកិច្ចឃាត់ខ្លួនជនប្រុសស្រីចំនួន៤នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននៅស្រុកឆ្លូង

156
ចែករម្លែក

ដោយ:កាំពី/ក្រចេះ ៖ កម្លាំងអាវុធហត្ថក្រោមបញ្ជាលោក សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្ត ដឹកនាំដោយលោក ផាត សុភក្រ័វាសនា មេបញ្ជាការអាវុធហត្ថស្រុកឆ្លូង ដោយមានការសម្របសម្រួលពីលោក កែវ សុជាតិព្រះរាជអាជ្ញា សាលាដំបូងខេត្ត ចុះបង្រ្កាបករណីជូញដូរនូវសាធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ នៅចំនុច ភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះកាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ ។

លោក ផាត សុភក្រ័វាសនាមេបញ្ជាការកងរាជអាវុធហត្ថស្រុកឆ្លូង បានឲ្យដឹង នៅព្រឹកថ្ងៃទី១៣ ខែឧសភានេះថា ប្រតិបត្តការបង្រ្កាបនេះកម្លាំងបស់លោក បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ដែលមានឈ្មោះដូចខាងក្រោម ១,ឈ្មោះ ភុធ ខួច ភេទស្រីអាយុ២៥ឆ្នាំ ជនជាតិ រស់នៅភូមិហាន់ជ័យទី៤ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។
២,ឈ្មោះ មាន ម៉ាប់ ភេទប្រុស អាយុ ៤០ឆ្នាំ សញ្ជាតិខ្មែរឥស្លាម មានទំលំនៅភូមិ ហាន់ជ័យ ឃុំឆ្លូងស្រុកខេត្តក្រចេះ។ ៣,ឈ្មោះ ខាន់ សាវ៉ាន ភេទស្រី អាយុ ២០ សញ្ជាតិខ្មែរ មានទីលំនៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។ ៤, ឈ្មោះ ឡុង វុទ្ធី ភេទ ប្រុស អាយុ២៣ ឆ្នាំ រស់នៅភូមិជ្រោយថ្មក្រោម ស្រុកឆ្លូងខេត្តក្រចេះ។

ដោយដក់ហូតបានវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៍ស (ម៉ាទឹកកក)សង្ស័យជាសាធាតុញៀនចំនួន៧កញ្ចប់ ទូរសព្វ័ចំនួន២គ្រឿង ម៉ូតូចំនួន២គ្រឿង និងសម្ភារះប្រើប្រាស់គ្រឿងមួយចំនួន។

បច្ចប្បន្នជនសង្ស័យ និងវត្ថុតាង ឃាត់ខ្លួនរក្សាទុកបណ្តោះអាសន្មនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆ្លូង ដើម្បីបំពេញនិតិវិធីច្បាប់បន្ត៕/B


ទីតាំងផ្សាយពាណិជ្ជកម្ម