រថយន្តដឹកទំនិញបុករថយន្តស៊េរីទំនើបRANGE ROVERបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

171
ចែករម្លែក

ដោយ:ចាន់តូ/ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកូរ៉េដឹកទំនិញបើកបរមិនប្រយ័ត្នជ្រុលទៅបុករថយន្តស៊េរីទំនើបRANGE RO VERបណ្ដាលរងការខូចខាតខាងឆ្វេងមួយចំហៀងផ្នែកខាងមុខយ៉ាង ដំណំបង្កការកកស្ទះយ៉ាងខ្លាំង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើង នៅវេលាម៉ោង១០ និង ២០ នាទីព្រឹកថ្ងៃទី ១៣ ខែឧសភាឆ្នាំ ២០២០ នៅចំណុចមុខបុរី លឹមឈៀងហោ (ចំការដូង) តាមបណ្ដោយផ្លូវ២១៧ ភូមិសបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

អ្នកបើករបររថយន្ដ RANGE ROVER មាន ឈ្មោះ ឈួន ថុនឆាយ ភេទប្រុសអាយុ ២៥ ឆ្នាំមុខរបរ ប្រធានក្រុមហ៊ុន ស្នាក់នៅ ភូមិ៤ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។ដោយ ឡែកអ្នកបើកបររថយន្ដកូរ៉េដឹកទំនិញមានឈ្មោះ វី អ៊ាម ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ បើកបរ រថយន្ដ ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតភូមិសាលារំចេក ឃុំរំចេក ស្រុកព្រះស្ដេច ខេត្ដព្រៃវែង។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក
RANGE ROVER ពណ៌ ខ្មៅ ពាក់ស្លាក លេខកម្ពុជា 345.6789 បើកបរចេញពីក្នុង បុរី លឹមឈាងហោ (ចំកាដូង)បត់ឆ្លង ផ្លូវ ២១៧ ស្រាប់តែរថយន្ដកូរ៉េដឹកទំនិញមួយគ្រឿងម៉ាកហុីយ៉ាន់ដាយពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3C-5310 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីជើងទៅត្បូងមិនប្រយ័ត្នក៏ជ្រុលទៅបុក រថយន្ដ RANGE ROVER ពេញមួយទំហឹងបណ្ដាលឲ្យរងការខូចខាតមួយចំហៀងមុខផ្នែកខាងឆ្វេងតែម្ដង។

ក្រោយពីកើតហេតុកម្លាំងនគរបាលមូល ដ្ឋានបានចុះមកជួយសម្រួលចរាចរណ៍ និងទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌដង្កោ មកវាស់វែងយករថយន្ដទាំង២គ្រឿងទៅរក្សាទុក ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម