ចាប់ខ្លួនថៅកែហាងម៉ាស្សា រស្មីរត្ន័ និងរំដោះនារីបំរើផ្លូវភេទបួននាក់

220
ចែករម្លែក

ដោយ:អង្គរតូច/សៀមរាប ៖ នគរបាលការិយា ល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កាលពីរសៀលថ្ងៃទី១២ខែឧសភា បានចុះបង្ក្រាបករណីបំរើសេវាផ្លូវភេទ ជ្រកក្រោមស្លាកម៉ាស្សា ដោយឃាត់ខ្លួនថៅកែហាងម្នាក់ និងរំដោះនារីបំរើសេវាផ្លូវ​ភេទ​៤នាក់។

លោកវរសនីយ៍ឯក ជា ហេង នាយការិយល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ត បានអោយដឹងថា ទីតាំងហាងម៉ាស្សាយីហោរស្មីរត្ន័១៦៨ ដែលបានចុះបង្ក្រាប ស្ថិតនៅភូមិវត្តបូព៌ សង្កាត់ សាលាកំរើក ក្រុងសៀមរាប។ ហាងម៉ាស្សានេះបានរកសុីបង្កប់សេវាផ្លូវភេទជ្រកក្រោមស្លាកម៉ាស្សា ។ លោកបន្តថា ក្នុងពេលបង្ក្រាប យើងបានប្រមូលស្រ្តីរកសុីផ្លូវភេទបានចំនួន៤នាក់ ក្នុងនោះមានអនីតិជន អាយុ ១៧ ឆ្នាំ ម្នាក់ និង ចាប់បានថៅកែម្នាក់ឈ្មោះ ទន់ សារត្ន័ ភេទស្រី អាយុ ៣២ ឆ្នាំ ។ ជា មួយគ្នានោះ ក៍ឆែកឆេររកឃើញវត្ថុតាងស្រោម អនា ម័យប្រើរួច និងមិនទាន់ប្រើមួយចំនួនធំ។ ជនសង្ស័យគឺបានឃាត់ខ្លួនតាមបញ្ជាលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។

លោកនាយការិយាល័ បន្ថែមថា តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថាខ្លួនពិជាបានអនុញ្ញាត្តឲ្យស្រីៗរកសុីផ្លូវភេទនៅក្នុងហាងម៉ាស្សារបស់ខ្លួន ដោយបំរើផ្លូវភេទជាមួយភ្ញៀវម្តងតំលៃ ចាប់ពី ២៥ $ ទៅ ៣០$ ហើយខ្លួនដកយក ១០០០០ រៀល។ ក្រោយពេលសាកសួរ ស្ត្រីរកសុីផ្លូវភេទទាំង៤ នាក់គឺបានបញ្ជូនទៅមន្ទីសង្គមកិច្ចខេត្ត ។ចំណែកស្ត្រីថៅកែហាង បានបញ្ជូនទៅតុលាការ នារសៀលថ្ងៃទី១៣ខែឧសភានេះ ដោយចោទប្រកាន់ ពីបទ សញ្ចារកម្ម៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម