ថៃ​លែងមាន​អ្នក​ឆ្លងកូវី​ដ​ថ្មី តែ​សិង្ហ​បុរី​កើន​ដល់​ជាង​២៥.០០០​នាក់​

227
ចែករម្លែក

​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ពុធ​ទី​១៣​ឧសភា​បាន​រាយការណ៍​ថា មិន​មាន​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ជា​លើកដំបូង​ចាប់តាំងពី​ថ្ងៃ​០៩​មីនា​។​

​ថៃ​មាន​អ្នក​ឆ្លងកូវី​ដ​១៩​សរុប ៣.០១៧​នាក់ និង​៥៦​នាក់​បាន​ស្លាប់​ចាប់តាំងពី​ជំងឺ​នេះ​ផ្ទុះ​ឡើង​កាលពី​ខែ​មករា តែ​២.៨៤៤​នាក់​បាន​ជា​ចេញពី​មន្ទីរពេទ្យ​។​

​ពុទ្ធរូប​មួយ​នៅ​ក្រុង​បាងកក​ពាក់​ម៉ាស់ ក្នុងពេល​ប្រទេស​ថៃ​រង​ការឆ្លង​រាលដាល​ពី​ជំងឺ​កូវី​ដ​១៩

​ទោះជា​ការឆ្លង​ថយចុះ ក៏​រដ្ឋាភិបាល​នៅ​អំពាវនាវ​អោយ​ប្រជាជន​បន្ត​ពាក់​ម៉ាស់ ធ្វើ​អនាម័យ​ខ្លួន​និង​រក្សា​វិធានការ​គម្លាត​សង្គម ដោយសារ​នៅ​មាន​តំបន់​ប្រឈម​ការឆ្លង​ខ្ពស់​មាន ដូច​ជា​ក្រុង​បាងកក​បណ្តា​ខេត្ត​ជុំវិញ និថៃ​ខាងត្បូង​។​

​នៅពេល​ការឆ្លង​នៅ​ថៃ​ធ្លាក់​ចុះ​ដល់​សូន្យ ចំនួន​អ្នក​ឆ្លង​វីរុស​នេះ​នៅ​សិង្ហ​បុរី​បែរ​ជា​កើន​ដល់​២៥.៣៤៦​នាក់​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​មនុស្ស​៦៧៥​នាក់​ទៀត​បាន​ឆ្លង​នៅ​២៤​ម៉ោង​កន្លងមក​។​

​ក្រសួង​សុខាភិបាល​សិង្ហ​បុរី បាន​និយាយថា អ្នក​ឆ្លង​ភាគច្រើនបំផុត​ជា​កម្មករ​បរទេស​ដែល​រស់នៅ​ផ្តុំគ្នា​នៅ​អាគារ​កម្មករ​បរទេស ហើយ​ក្នុង​ចំនួន​ឆ្លង​ថ្មី​នេះ​មាន​ជនជាតិ​សិង្ហ​បុរី​តែ​២​នាក់​ទេ​។​

​សិង្ហ​បុរី កាលពី​ថ្ងៃ​អង្គារ​បានកត់សំគាល់​ថ្ងៃ​ដំបូង​ដែល​ហាង​និង​សេវា​មួយចំនួន​ត្រូវបាន​បើក​ដំណើរការ​ឡើងវិញ​ក្រោយ​បិទ​អស់​៣​សប្តាហ៍​៕​ប្រែ​សម្រួល​៖​វាសនា​

អ្នក​ឆ្លង​ភាគច្រើនបំផុត​ជា​កម្មករ​បរទេស​ដែល​រស់នៅ​ផ្តុំគ្នា​នៅ​អាគារ​កម្មករ​បរទេស

ទីតាំងផ្សាយពាណិជ្ជកម្ម