អ្នក​ស្លាប់​ដោយកូវី​ដ​១៩​នៅ​កាណាដា​កើន​ឡើង​ជាង​៥.០០០ នាក់​ស្រប​ពេល​នាយក​រដ្ឋមន្ត្រី​ស្នើ​កែ​ទម្រ​ង​សុខាភិបាល​

213
ចែករម្លែក

​អ្នក​ស្លាប់​ដោយសារ​វីរុស​កូវី​ដ​១៩​នៅ​ប្រទេស​កាណាដា​បាន​កើន​ឡើង​ជាង​៥.០០០ នាក់​កាលពី​ថ្ងៃ​អង្គារ​ទី​១២​ឧសភា ដែល​នាំឱ្យ​ប្រទេស​នេះ​ស្ថិតនៅ​ចំណា​ត់ទី​១១​នៅក្នុង​ចំណោម​ប្រទេស​​ដែល​មាន​ករណី​ឆ្លង​និង​ស្លាប់​ច្រើន​ជាង​គេ​នៅ​ទូទាំង​ពិភពលោក​។​

​នៅពេល​តួលេខ​នេះ ត្រូវបាន​ប្រកាស​នោះ នាយករដ្ឋមន្ត្រី​លោក​ចា​ស្ទីន ទ្រុយ​ដូ​បាន​និយាយថា​ចាំបាច់​ធ្វើ​ការកែទម្រង់​សំខាន់ៗ​សម្រាប់​មនុស្ស​វ័យ​ចំណាស់​ដែល​មាន​ជាង​៨០​ភាគរយ​នៃ​ចំនួន​អ្នក​រង​​គ្រោះ​ពី​ជំងឺឆ្លង​បច្ចុប្បន្ន​។​

​កាណាដា មាន​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​ចំនួន​៥.១១៨ នាក់​គឺ​កើនឡើង ៤,៣ ភាគរយ​ពី​ចំនួន​៤.៩០៦ នាក់ កាលពី​ថ្ងៃ​ចន្ទ​។​

​មណ្ឌល​ថែទាំ​សុខភាព​នៅ​ខេត្ត​អុង​តា​រី​អូ និង ខេត្ត​កេ​បិច នៅក្នុង​ចំណោម​ខេត្ត​១០​របស់​ប្រទេស​កាណាដា ដែល​ប្រឈម​បញ្ហា​ច្រើន​ជាង​គេ​។​

​លោក​ចា​ស្ទីន ទ្រុយ​ដូ បាន​និយាយ​នៅ​សន្និសីទកាសែត​មួយ​ថា “​យើង​បានឃើញ​ស្ថានភាព​លំបាក​នៅ​មណ្ឌល​ថែទាំ​សុខភាព​ទាំងនោះ​នៅ​ទូទាំង​ប្រទេស ដោយ​បុគ្គលិក​ពេទ្យ​ការធ្វើ​ច្រើន​ម៉ោង ខ្វះខាត​គ្រូពេទ្យ និង គ្រួសារ​ដែល​មាន​ទុក្ខព្រួយ​”​។​

​ក្រុមមន្ត្រី​បាន​ប្រកាស​កាលពី​ពេលមុន​នេះ​ថា ក្រុង​អូ​តា​វ៉ា​នឹង​ផ្តល់ឱ្យ​មនុស្ស​វ័យ​ចំណាស់​ដែល​រស់នៅ​ពឹកផ្អែក​លើ​ប្រាក់​ចំណូល​ថេ​រនូវ​ទឹកប្រាក់​ជំនួយ​ចំនួន​៣០០ ដុល្លារ កាណាដា (២១៥ ដុល្លារ​អាម៉េរិក​) ដល់​៥០០​ដុល្លារ​កាណាដា ដើម្បី​ដោះស្រាយ​ការចំណាយ​កើនឡើង​ដែល​ទាក់ទង​នឹង​ការ​ផ្ទុះឡើង​នៃ​វីរុស​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

នាយករដ្ឋមន្ត្រី​កាណាដា លោក​ចា​ស្ទីន ទ្រុយ​ដូ កាន់តែ​ចាស់​ដោយ​សារ​ជាប់រវល់​ដោះស្រាយ​បញ្ហា​កូវី​ដ​១៩

ទីតាំងផ្សាយពាណិជ្ជកម្ម