សាលាឧទ្ធរណ៍​បាន​ច្រានចោល​បណ្តឹង​របស់​មេធា​វី​លោក​កឹម សុខា​

263
ចែករម្លែក
សាលាឧទ្ធរណ៍​បាន​ច្រានចោល​បណ្តឹង​របស់​មេធា​វី​លោក​កឹម សុខា​។ក្នុងរូបនេះគឺជាក្រុមមេធាវីលោកកឹមសុខា

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ សាលាឧទ្ធរណ៍​បានសម្រេច​ច្រានចោល​បណ្តឹងឧទ្ធរណ៍រ​បស់​សហ​មេធាវី​លោក​កឹម សុខា​ប្តឹង​ទាស់​ចំពោះ​ការដាក់​ភស្តុតាង​ថ្មី​បន្ថែម​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ទទួលយក​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​សេចក្តីសំរេច​ត្រឹមត្រូវ ដោយ​ផ្អែកលើ​មាត្រា ៣២១​។​
​មេធាវី​លោក​កឹម សុខា បាន​សម្តែង​ការសោកស្តាយ និង​ខកចិត្ត​ចំពោះ​ការសម្រេច​នេះ​។​
​សាលាឧទ្ធរណ៍​បាន​បើកសវនាការ​ជំនុំជម្រះ​នៅ​រសៀល​ថ្ងៃទី​១៣ ខែឧសភា​នេះ​សំណុំរឿង​ក្តី​លោក​កឹម សុខា ពីបទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​។​សវនាការ​នេះ​ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​មេធាវី​លោក​កឹម សុខា ប្តឹង​ទាស់​ទៅនឹង​ដីកា​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទទួលយក​ភស្តុតាង​ថ្មី​របស់​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​នៅក្នុង​សវនាការ​ពុំមាន​វត្តមាន​លោក​កឹម សុខា នោះទេ​។ ប៉ុន្តែ​មាន​វត្តមាន​មេធាវី​ការពារ​ចំនួន​បីនាក់​ចូល​សវនាការ គឺ​លោក​ចាន់ ចេ​ន លោក​ផែង ហេង និង​លោកស្រី ម៉េង សុភា​រី​។​ចំណែក​មេធាវី​រាជរដ្ឋាភិបាល គឺមាន​លោក​គី តិច និង​សហ​មេធាវី​។​
​សូមជម្រាបថា តុលាការ​បាន​បិទ​ការ​ស៊ើបសួរ​លើ​សំណុំរឿង​លោក​កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឃុបឃិត​ជាមួយ​បរទេស​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ បន្ទាប់ពី​ដំណើរការ​នីតិវិធី​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​។ នៅក្នុង​សំណុំ​រឿងនេះ លោក​កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​។ ការចាប់ខ្លួន​លោក កឹម សុខា ធ្វើឡើង​បន្ទាប់ពី​វីដេអូ​ឃ្លី​ប​មួយ​ដែល​លោក កឹម សុខា បាន​និយាយ​សារភាព​កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ប្រទេស​អូស្ត្រាលី​ថា ខ្លួន​បានធ្វើ​តាម​បញ្ជា​របស់​សហរដ្ឋ​អាម៉េរិក ក្នុងការ​រៀបចំ​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​យក​គំរូ​ទៅនឹង​ប្រទេស​យូ​ហ្គោ​ស្លា វី និង​សើ​ប៊ី​ដែរ​។​
​លោក​គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​សា​កា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ បានចេញ​លិខិត​ជូនដំណឹង​ស្តីពី​ការបិទ​ការ​ស៊ើបសួរ​លើ​សំណុំរឿង​លោក​កឹម សុខា ដែល​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​ពីបទ ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង និង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៤៤៣ ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​បិទ​ការ​ស៊ើបសួរ​ចាប់ពីពេលនេះ​តទៅ​។​
​សូម​រម្លឹកថា លោក កឹម សុខា អតីត​ប្រធាន គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​កម្លាំង សមត្ថកិច្ច ចាប់ខ្លួន​កាលពី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ទង្វើ​ក្បត់ជាតិ ។ ហើយ កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ តុលាការ​បានសម្រេច​ដាក់​លោក កឹម សុខា ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ដដែល តែ​បាន​កែប្រែ​លក្ខខណ្ឌ​មួយចំនួន ដែល​ក្នុងនោះ​រួមមាន​លក្ខខណ្ឌ​នៃ​ការធ្វើដំណើរ​របស់លោក​ផងដែរ ពោលគឺ​លោក​អាចធ្វើ​ដំណើរ​បាន​គ្រប់​ទីកន្លែង​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ការសម្រេច​នេះ ដោយ​ផ្អែកលើ​ស្ថានភាព​សុខភាព​និង​កិច្ចសហការ​ល្អ​របស់ លោក កឹម សុខា ជាមួយ​សមត្ថកិច្ច​នាពេល​កន្លងមក​។ ប៉ុន្តែ​លោក​ត្រូវ​ហាមឃាត់​មិនឱ្យ​ចេញទៅ​បរទេស មិនឱ្យ​ធ្វើ​សកម្មភាព​នយោបាយ និង​ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​សមត្ថកិច្ច​៕​សរន​

សាលាឧទ្ធរណ៍​បាន​ច្រានចោល​បណ្តឹង​របស់​មេធា​វី​លោក​កឹម សុខា​។ក្នុងរូបនេះគឺជាក្រុមមេធាវីលោកកឹមសុខា
សាលាឧទ្ធរណ៍​បាន​ច្រានចោល​បណ្តឹង​របស់​មេធា​វី​លោក​កឹម សុខា​។ក្នុងរូបនេះគឺជាក្រុមមេធាវីលោកកឹមសុខា

ទីតាំងផ្សាយពាណិជ្ជកម្ម