​តុលាការ​កោះ​ហៅឱ្យចូល​ខ្លួន​២​នាក់​ប្រជា​ពល​មួយចំនួន​លើកគ្នា​ដើម្បី​តវ៉ា​

155
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​ប្រជាពលរដ្ឋ​មួយចំនួន​មកពី​ភូមិ​ត្រពាំង​ស្វាយ​ឃុំ​លាងដៃ​ស្រុក​អង្គរធំ​បាននាំគ្នា​មក​តវ៉ា​ជាមួយ​ប្រជាពលរដ្ឋ​២​នាក់​ដែល​ត្រូវ​ព្រះរាជអាជ្ញារ​រង​នៃ​សាលាដំបូង​និង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​បានចេញ​ដីកា​កោះហៅ​។​

​កោះហៅ​ដើម្បី​សាកសួរ​បំភ្លឺ​លើ​ករណី​បណ្ដឹង​រឿង​រំលោភ​កម្មសិទ្ធិឯកជន​និង​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​ប្រព្រឹត្ត​នៅ​ភូមិ​ត្រពាំង​ស្វាយ​ឃុំ​លាងដៃ​ស្រុក​អង្គរធំ​។​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​ថ្ងៃទី​១៣​ខែឧសភា​ឆ្នាំ​២០២០​នេះ​នៅ​សាលាដំបូង​និង​អយ្យការ​អប​សាលាដំបូង​ខេត្តសៀមរាប​ស្ថិតនៅ​ភូមិ​ជ្រាវ​សង្កាត់​ជ្រាវ​ក្រុង​សៀមរាប ខេត្តសៀមរាប ។​

​សមត្ថកិច្ច​ប្រចាំការ​នៅ​សាលាដំបូង​ខេត្តសៀមរាប​បាន​និយាយថា​ប្រជាពលរដ្ឋ​ចំនួន​២​នាក់​ត្រូវបាន​លោក​ជូន​សុ​បញ្ញា​ព្រះរាជអាជ្ញារ​រង​បានចេញ​ដីកាកោះ​ដើម្បី​សាកសួរ​បំភ្លឺ លើ​ករណី​បណ្ដឹង របស់ ឈ្មោះ សេង​សុខ​ពីសី​លើ​ករណី​រំលោភ​កម្មសិទ្ធិឯកជន​នឹង​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​ប្រព្រឹត្ត​នៅ​ភូមិ​ត្រពាំង​ស្វាយ​ឃុំ​លាងដៃ​ស្រុក​អង្គរធំ​ខេត្តសៀមរាប​កាលពី​ខែធ្នូ ឆ្នាំ​២០១៩​កន្ក​ង​ទៅ​។​

​ប្រជាពលរដ្ឋ​ដែល​ត្រូវ​កោះហៅ​ឱ្យចូល​ខ្លួន​គឺមាន​ឈ្មោះ​ធឿន​ទី​ភេទ​ស្រី​អាយុ​៤៦​ឆ្នាំ​និង​ម្នាក់ទៀត​ឈ្មោះ សែ​ប ថុ​ន ភេទ ប្រុស អាយុ ២៨ ឆ្នាំ​។​អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ត្រពាំង​ស្វាយ​ឃុំ​លាងដៃ​ស្រុក​អង្គរធំ ខេត្តសៀមរាប​៕S/

រូបភាព​: តុលាការ​កោះ​អោយចូល​ខ្លួន​ចំនួន​២​នាក់ ប្រជាពលរដ្ឋ​នាំគ្នា​ដើម្បី​តវ៉ា​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម