របាយការណ៍​សំយោគ​៖ អតីត​អភិបាល​ខេត្តតាកែវ ជាប់​ពាក់ព័ន្ធ​សំណុំរឿង​ឃាតកម្ម​ស្រី​ស្អាត​

3368
ចែករម្លែក
  • 8.1K
    Shares

ដោយៈ​មុនី​រ័ត្ន​,​សម្បត្តិ​,ស រិទ្ធ/​ភ្នំពេញៈ​លោក​ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ បាន​ប្រាប់​រស្មី​កម្ពុជា តាម​ទូរស័ព្ទ​កាលពី​វេលា​ម៉ោង​ជិត​៥​រសៀល ថ្ងៃទី​៣១ ខែមីនា នេះ ដោយ​ធ្វើការ​បដិសេធថា រូបលោក និង​បងប្រុស​របស់លោក (​ឡាយ ណា​រិ​ទ្ធ​) រួម​ម​ទាំង​មន្ត្រី​របស់គាត់ គឺ​មិនបាន​សម្លាប់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា នោះទេ​។ លោក​អះអាងថា រឿងនេះ​ជា​រឿង​ធ្វើអត្តឃាត មិនមែនជា​ឃាតកម្ម​នោះទេ ហើយ​លោក​សូម​ឲ្យ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន មេត្តា​ជួយផ្តល់​ភាពយុត្តិធម៌​ដល់​ក្រុមគ្រួសារ​របស់លោក និង​មន្ត្រី​របស់លោក​ផង​។

លោកឡាយវណ្ណៈនិងអ្នកស្រីចេវសុវឌ្ឍនា

ការបដិសេធ​នេះ គឺ​បន្ទាប់​ពីសារ​ព័​ត៍​មាន​មួយចំនួន​និងរបាយការណ៍ប៉ូលិស​ថា ការស្លាប់​របស់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា គឺ​មាន​ការជាប់​ពាក់ព័ន្ធ​ជាមួយ​លោក​ឡាយ វណ្ណៈ​។​

ទាក់ទង​ករណីនេះ នៅ​រសៀល​ថ្ងៃទី​៣១ ខែមីនា នេះ សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួង​មហាផ្ទៃ បាន​បញ្ជូន​ខ្លួន​លោក​ឡាយ ណា​រិ​ទ្ធ អ​អតីត​ស្នងការរង​នគរបាល​ខេត្តតាកែវ និង​មនុស្ស​ចំនួន​៤​នាក់​ទៀត ទៅកាន់​សាលាដំបូង​រាជធាន​នី​ភ្នំពេញ​ដើម​ម្បី​ឲ្យ​ព្រះរាជអាជ្ញា​ធ្វើការ​សាកសួរ​។​
ជនសង្ស័យ​ទាំង​៥​នាក់ ដែល​បញ្ជូនទៅ​តុលាការ​មានដូចជា ១.​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ២.​ឈ្មោះ ចាន់ រី ភេទ​ស្រី ៣.​ឈ្មោះ ជឹម វុ​ធ (​ប្តី​របស់​ចាន់ រី​) ជា​អ្នកបម្រើ​នៅផ្ទះ​អ្នកស្រី ចេ​វ សុ​វ ឌ្ឍ​នា​។ ៤.​ឈ្មោះ មេន សម័យ អ្នកបើក​ឡាន​ឲ្យ​លោក​ឡាយ វណ្ណៈ និង​៥.​ឈ្មោះ តាក់​រតនា​ជា​អ្នកបើក​ឡាន​ឲ្យ​លោក​ឡាយ ណា​រិ​ទ្ធ​។​

​ក្នុង​របាយការណ៍​សំយោគ​របស់​ប៉ូលិស​បញ្ជាក់ថា​ជា​ករណី​ឃាតកម្ម​នាង​ចេ​វ​សុ​វ​ឌ្ឍ​នា​សរុប​មាន​ជនសង្ស័យ​៦​នាក់​បញ្ជូនមក​តុលាការ​៥​នាក់​,​គេចខ្លួន​ម្នាក់​គឺ​លោក​ឡាយ​វណ្ណៈ​។​ក្នុង​របាយកាណ៍​ដដែល​ថា​លោក​ឡាយ​ណា​រិ​ទ្ធ​និង​លោក​ឡាយ​វណ្ណៈ​ពាក់ព័ន្ធ​បទ​ឃាតកម្ម​។​ចំ​ណែ​កឈ្មោះ​ចាន​រី​ភេទ​ស្រី​និង​ប្តី​ឈ្មោះ​ជឹម​វុ​ធ​ជា​អ្នកបំរើ​នៅផ្ទះ​នាង​ចេ​វ​សុ​វ​ឌ្ឍ​នា​,​ឈ្មោះ​មេន​សម័យ​អ្នកបើក​ឡាន​ឲ្យ​លោក​ឡាយ​វណ្ណៈ​និង​ឈ្មោះ​តាក់​រតនា​ជា​អ្នកបើក​ឡ​សន​ឲ្យ​លោក​ឡាយ​ណា​រិ​ទ្ធ​គឺ​របាយការណ៍​សំយោគ​ចោទប្រកាន់​ពីបទ​លាក់បាំង​បទល្មើស​មិន​រាយ​កាណ៍​ឲ្យ​សមត្ថកិច្ច។
មកដល់ម៉ោងជាង៥ល្ងាចថ្ងៃដដែលនេះព្រះរាជអាជ្ញារងសៀងសុខកំពុងបន្តសាកសួរនៅឡើយ។
ព័​ត៍​មាន​លំអិត​សូម​រង់ចាំ​អាន​កាសែត​រស្មី​កម្ពុជា​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​០១ ខែមេសា​៕មន

ទីតាំងផ្សាយពាណិជ្ជកម្ម