សាលា អ៊ិន​ធី​ធី​អាយ រៀបចំ​កម្មវិធី​សង្ក្រាន្ត ដើម្បី​បង្កើន​ទំនាក់ទំនង​កាន់តែ​ស្និទ្ធស្នាល​រវាង​គ្នា​និង​គ្នា​

2870
ចែករម្លែក
  • 1.3K
    Shares

ដោយ​៖ ពៅ និមល / ភ្នំពេញ​៖ ដើម្បី​ជាការ​អបអរសាទរ​នា​ឱកាស​បុណ្យ​ប្រពៃណីជាតិ​ខ្មែរ ដែល​នឹង​ឈានចូល​មកដល់ នាពេល​ខាងមុខនេះ វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស អ៊ិន​ធី​ធី​អាយ (N.T.T.I) បានរៀបចំ​កម្មវិធី សង្ក្រាន្ត​ក្នុង​គោលបំណង​ពិ​ព័រ​ណ៌​បង្ហាញ​សមិទ្ធផល​ស្នាដៃ​និស្សិត​បច្ចេកវិទ្យា​តាម​ជំនាញ​បច្ចេកទេស ក៏ដូចជា​បង្កើន​ទំនាក់ទំនង​រវាង​គ្នា​និង​គ្នា រវាង​គ្រូ​និង​សិស្ស និង​រវាង​សិស្ស​និង​សិស្ស​។​

​នៅក្នុង​ពិធី​ស​ង្ក្រា​ន​វិទ្យាស្ថាន អ៊ិន​ធី​ធី​អាយ នៅ​រសៀល​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៨​នេះ លោក យ៉ោ​ក សុធី នាយក​វិទ្យាស្ថាន បាន​លើកឡើងថា ការរៀបចំ​កម្មវិធី​នាពេលនេះ គឺ​ចង់​ឲ្យ​ប្អូនៗ​សិស្ស និង​គរុ​និស្សិត ទាំងអស់​ដែល​កំពុង​សិក្សា​នៅ​វិទ្យាស្ថាន​ប្រមាណ​ជាង​០៤​ពាន់​នាក់ ឲ្យ​ចេះ​រៀបចំ​កម្មវិធី​ដោយ​ខ្លួនឯង ក៏​ដូច ជា​បង្កើត​ភាព​ច្នៃប្រឌិត​និង​ការអភិវឌ្ឍន៍​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ដើម្បី​បង្ហាញ​ពី សម្ព័ន្ធភាព​នៃ​ប្រពៃណី​ដ៏​ផូ​ផង់​ក្នុងសង្គម​ខ្មែរ​ជាដើម​។

​ទន្ទឹមនេះ​លោកនាយក បាន​អំពាវនាវ​បន្ថែម​ទៅដល់​យុវជន​ទាំងអស់​ត្រូវ​ចេះ​សាមគ្គី​គ្នា និង​រួមដៃគ្នា ឡើង ដែល​កម្មវិធី​នេះ​ជា​សមិទ្ធិផល​មួយ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ថែរក្សា​នូវ​វប្បធម៌ ប្រពៃណី​ជាតិខ្មែរ ដែល​ដូនតា​បង្កើត​មក ហើយ​អ្វីដែល​សំខាន់​ជាងនេះទៀត ប្រសិនបើ​ប្រទេស​គ្មាន​សន្តិភាព​ទេ នោះ​ក៏​មិន អាចមាន​កម្មវិធី​នានា​កើតឡើង​ផងដែរ​។​

​យុវជន លី សុភ័ក្ត្រ និង​យុវនារី មុត ម៉ា​លីន ដែលជា​និស្សិត​នៃ​វិទ្យាស្ថាន អ៊ិន​ធី​ធី​អាយ ក្នុងចំណោម អ្នកចូលរួម​ជាច្រើន​នាក់​ផ្សេងទៀត បាន​សម្តែង​នូវ​ក្តីសប្បាយ​រីករាយ​និង​សាទរ​យ៉ាងខ្លាំង​ចំពោះ​កម្មវិធី ដែល រៀបចំឡើង​នាពេលនេះ និង​បាន​សំណូមពរ​បន្ថែម​ផងដែរ​ទៅដល់​សាលា​ទូទាំងប្រទេស គួររៀបចំ​ឲ្យ​មាន កម្មវិធី​ស​ង្ក្រា​ន​នេះ​ឡើង​ដើម្បី​ជាការ​អបអរសាទរ​បុណ្យជាតិ ក៏ដូចជា​បង្កើន​ការប្រាស្រ័យ​ទាក់ទង​គ្នា​ឲ្យ​កាន់ តែ​ល្អប្រសើរ ពិសេស​ឲ្យ​សិស្ស​បានឃើញ​និង​ចងចាំ​នៅ​វប្បធម៌​ប្រពៃណីជាតិ​ដែល​កើតឡើង​មាន​នេះ​។​

​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៤ ដែល​ស្ថិតនៅក្រោម ការគ្រប់គ្រង​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ បច្ចុប្បន្ន វិទ្យាស្ថាន​នេះ​បាន​នឹង​កំពុង​បន្ត​នូវ បេសកកម្ម ដើម្បី​ឆ្លើយតប​ទៅនឹង​មុំ​មួយ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល​ក្នុងការ​លើកស្ទួយ​រួម ចំណែក បង្កើន​នូវ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​សមធម៌ ក្នុងការ​ចូលរួមចំណែក កសាង​ប្រទេសជាតិ និង​ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ រាជរដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។​

ដោយឡែក បុណ្យប្រពៃណី​ជាតិខ្មែរ​នេះ នឹង​ប្រព្រឹត្តទៅ​រយៈពេល​០៣​ជាប់​គ្នា គិត​ចាប់ពី​ថ្ងៃទី​១៤ ដល់ ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៨​ខាងមុខ​៕L