​បើក​ត្រាក់ទ័រ​ភ្ជួរដីចម្ការ​ប៉ះចំ​គ្រាប់​មីនតោន​ផ្ទុះ​ស្លាប់​ម្នាក់​

208
ចែករម្លែក

ដោយ​៖​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​៖​តៃកុង​ត្រាក់ទ័រ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ខណៈដែល​កំពុងតែ​ភ្ជួរ​ដី​ក្នុង​ចម្ការ​ប៉ះចំ​គ្រាប់​មីនតោន​ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​បណ្តាលឱ្យ​ផ្ទុះ​ស្លាប់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្បែរ​ព្រៃ​ស្អា​ក​ខាងលិច​ផ្លូវជាតិ​លេខ​៦៧B​ចម្ងាយ​ប្រហែល​៤០០​ម៉ែត្រ​ក្នុងភូមិ​អូរ​តា​ម៉េង​ឃុំ​អន្លង់វែង​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​រសៀល​ថ្ងៃទី​១៣​ខែឧសភា​ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​អ្នកបើកបរ​ត្រាក់ទ័រ​ឈ្មោះ​យ៉ាង​ចាន់ថុល​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​បច្ចុប្បន្ន​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ការណ៍​។​ក្នុងនោះ​ត្រាក់ទ័រ​មួយគ្រឿង​ក៏បាន​រង​ខូចខាត​ទាំងស្រុង​។​ក្រោយពី​កើតហេតុ​កម្លាំង​អាវុធហត្ថ​និង​នគរបាល​ស្រុក​អន្លង់វែង​បាន​ចុះ​ត្រួតពិនិត្យ​នៅ​ទីកន្លែង​កើតហេតុ​។​បច្ចុប្បន្ន​សាកសព​សម​ត្ថ​កិច្ច​ប្រគល់ឱ្យ​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​តាម​ការអះអាង​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទីតាំង​កើតហេតុ​ជនរងគ្រោះ​បាន​ចូលទៅ​ភ្ជួរដីចំការ​ស្វាយចន្ទី​ដែល​គេ​ធ្លាប់​ចូល​ភ្ជួរ​ដី​ធ្វើ​ចំការ​អស់​រយពេល​ជាច្រើន​ឆ្នាំ​តែ​ពុំមាន​គ្រោះថ្នាក់​ឬ​ប្រទះឃើញ​មាន​គ្រាប់មីន​អ្វី​នោះទេ​។​ទើបតែ​ថ្ងៃកើតហេតុ​ដោយមាន​ភ្លៀង​ធ្លាក់​ជោគជាំ​ដី​សើម​ជនរងគ្រោះ​ក៏បាន​បើក​ត្រាក់ទ័រ​ទៅ​ភ្ជួរ​ដី​នៅតាម​ចន្លោះ​ដើម​ស្វាយចន្ទី​ក្នុង​ចំការ​ដូច​សព្វដង​ស្រាប់តែ​ប៉ះចំ​គ្រាប់​មីនតោន​បណ្តាលអោយ​ផ្ទុះ​ស្លាប់​ភ្លាមៗ​តែម្តង ឯ​ត្រាក់ទ័រ​ក៏​រង​ការខូចខាត ដោយ​ប៉ើង​ខ្ទាត​ជាច្រើន​បំណែក​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម