​សុំ​បង្កើត​មជ្ឈមណ្ឌល​ភូមិ​១​ផលិតផល​១​លើ​វិស័យ​ចម្លាក់​គ្រឿងប្រាក់​ក្នុងស្រុក​ពញាឮ​

305
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​លោក​នុត​ពុធ​ដា​រ៉ា​អភិបាលរង​ខេត្តកណ្តាល​រួមជាមួយ​ក្រុមការងារ​ក្រសួងពាណិជ្ជកម្ម​និង​មន្ត្រី​តំណាង​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ចុះ​ពិនិត្យ​ទីតាំង​ចម្លាក់​គ្រឿងប្រាក់​ដើម្បី​ស្នើសុំ​បង្កើតជា​មជ្ឈមណ្ឌល​ភូមិ​១​ផលិតផល​១​លើ​វិស័យ​ចម្លាក់​ប្រាក់​។​ស្ថិតក្នុង​ភូមិ​កោះ​ចិន​ស្រុក​ព​ញ្ញ​ឮ​ខេត្តកណ្តាល កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០ ។​

​ក្នុងឱកាស​ចុះ​ពី​និត្យ​ទីតាំង​ចម្លាក់​គ្រឿងប្រាក់​នៅ​ភូមិ​កោះ​ចិន​ស្រុក​ពញាឮ​នេះ​លោក​នុត ពុ​ធា​ដា​រ៉ា អភិបាលរង​ខេត្តកណ្ដាល​បាន​ជម្រាប់​ប្រជាពលរដ្ឋ​ថា​៖​រដ្ឋបាលខេត្ត​កណ្ដាល​គ្រោង​ស្នើសុំ​បង្កើតជា​មជ្ឈមណ្ឌល​ភូមិ​១​ផលិតផល​១​លើ​វិស័យ​ចម្លាក់​ប្រាក់​នាពេល​ខាងមុខនេះ​។​

គឺ​ដើម្បី​ជួយ​បង្កើត​ទីផ្សារ​លក់ដូរ​ចម្លាក់​គ្រឿងប្រាក់​នេះ​បាន​ទូលាយ​ផង​និង​រក​ទីផ្សារ​ជូន​ប្រជាពលរដ្ឋ​។​ក្នុងនោះ​ក៏​ជាការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា​រូបចម្លាក់​ផង​និង​មក​ទិញ​ផង​តាមរយៈ​ដំណើរ​កម្សាន្ត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម