​ក្មេងប្រុស​ម្នាក់​លង់ទឹក​ស្លាប់​នៅ​បឹង​យក្ស​ឡោម​

289
ចែករម្លែក

ដោយ​៖​សុវណ្ណ​/​រតនគិរី​៖​ក្មេងប្រុស​ម្នាក់​បាន​ទៅ​ងូតទឹក​លេង​នៅ​បឹង​យក្ស​ឡោម​មិនបាន​ប្រយ័ត្ន​ក៏​ជ្រុល​ចូលទៅ​ទឹក​ជ្រៅ​បណ្ដាលឱ្យ​លង់​ស្លាប់​កាលពី​រសៀល​ថ្ងៃទី​១៣​ខែឧសភា​ឆ្នាំ​២០២០​។​ជនរងគ្រោះ​មានឈ្មោះ​រុន​ប៊ុន​រ៉ុង​អាយុ​១៤​ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​អូរ​រ​មៀរ​សង្កាត់​ឡា​បាន​សៀក​ក្រុង​បាន​លុង​ខេត្ដ​រតនគិរី​។​

ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​កាលពី​រសៀល​ថ្ងៃទី​១៣​ខែឧសភា​ឆ្នាំ​២០២០​គេ​ឃើញ​ក្មេងប្រុស​មួយក្រុម​បាននាំគ្នា​ទៅ​ងូតទឹក​លេង​នៅ​រមណីយដ្ឋាន​បឹង​យក្ស​ឡោម​ត្រង់ចំណុច​ផែ​ទី​១​ដោយ​ក្ដីសប្បាយ​។​

ប្រភព​បាន​បន្ដថា​នៅ​គ្រានោះ​ក្មេងប្រុស​រងគ្រោះ​បាន​រអិល​ចូលទៅក្នុង​ទឹក​ជ្រៅ​បាត់​សង្ស័យ​មិនសូវ​ចេះ​ហែល​ទឹក​ផង​។​ឯ​ក្រុម​ក្មេង​ដែល​ងូត​ទឹកជា​មួយពេល​ដឹងថា​បាន​បាត់​គ្នា​ម្នាក់​ក៏​ស្រែក​ឡើង​ដើម្បី​ឱ្យគេ​ជួយ​។​
​កិច្ច​អន្ដរាគមន៍​ដែលមាន​មន្ដ្រីប៉ូលិស​សង្កាត់​យក្ស​ឡោម​ចូលរួម​ភ្លាមៗ​នោះគេ​ជ្រមុជ​ទឹ​រក​ក្មេងរងគ្រោះ​ដែរ​តែ​រក​មិនឃើញ​សោះ​។​

លុះ​មួយសន្ទុះ​ក្រោយ​ទើប​ឃើញ​អណ្ដែត​ឡើង​នៅក្បែ​ផែ​ទី​១​ដោយមាន​ស្នាម​ដាច់​រលាត​នៅលើ​ផ្ទៃមុខ​។​មន្ដ្រីប៉ូលិស​បាន​ប្រញាប់​ដឹក​ក្មេង​នោះ​ទៅ​មន្ទីរពេទ្យ​ខេត្ដ​ដើម្បី​សង្គ្រោះ​។​ប៉ុន្ដែ​គេ​បាន​ស្លាប់​បាត់ទៅហើយ​រួច​ក៏​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឱ្យទៅ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម