​មន្ត្រី​អាជ្ញាធរខេត្ត​ស្វាយរៀង​ជំរុញ​ពលរដ្ឋ​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​១៩

157
ចែករម្លែក

វ៉ៃ​កូ​/​ខេត្តស្វាយរៀង​៖លោក​តូច​ប៉ូ​លី​វ៉ា​អភិបាលរង​ខេត្តស្វាយរៀង​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ​ស្វាយ​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែឧសភា​ឆ្នាំ​២០២០​បាន​បន្តធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​ទោះជា​មួយរយៈ​នេះ​កម្ពុ​ជាមាន​ស្ថានភាព​ល្អប្រសើរ​ក៏ដោយ​។​

​លោក​បាន​មានប្រសាសន៍​ដូចនេះ នៅក្នុង​ឱកាស​ចុះ​ជួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ និង​នាំយក​គ្រឿងឧបភោគ​បរិភោគ​និង​សម្ភារ​ប្រើប្រាស់​ចែកជូន​ដល់​គ្រួសារ​ក្រីក្រ​ដែលមាន​ជីវភាព​ខ្វះខាត​ក្នុងស្ថានភាព​កូ​វីដ​១៩​ចំនួន​៥៨​គ្រួសារ​មកពី​១៥​ភូមិ​ក្នុង​ឃុំ​ស្វាយ​យា​ស្រុក​ស្វាយជ្រំ​ខេត្តស្វាយរៀង​។​

លោក​ក៏បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​កងកម្លាំង​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ណែនាំ​កូនចៅ​ឱ្យ​ចៀស​ឆ្ងាយ​ពី​ការប្រើប្រាស់​គ្រឿងញៀន​ព្រមទាំង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ជាពិសេស​មិនត្រូវ​មើលស្រាល​ចំពោះ​ជំងឺ​កូ​វីដ​១៩ នោះទេ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម