​ជន​ម្នាក់​បង្ក​ហឹ​ង្សា​មាន​ស្ថាន​ទម្ងន់ទោស​នៅ​ភ្នំពេញ​សមត្ថកិច្ច​តាម​ចាប់បាន​នៅក្បែរ​ព្រំដែន​ថៃ​

172
ចែករម្លែក

ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​៖​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែឧសភា​ឆ្នាំ​២០២០​កម្លាំង​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​សហការ​និង​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​អនុវត្ត​ដីកា​របស់​តុលាការ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​បង្ក​ហឹ​ង្សា​មាន​ស្ថាន​ទម្ងន់ទោស​នៅ​ភ្នំពេញ​។​តែ​រូបគេ​លួច​មក​លាក់ខ្លួន​នៅ​ភូមិ​មួយ​ក្បែរ​ព្រំដែន​ថៃ​។​

សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ប្រាក់​តា​ណាន់ អាយុ​២០ ឆ្នាំ រស់នៅ​ផ្ទះ​លេខ​២៣៣ ផ្លូវលំ ក្រុម​៨​ភូមិ​ទួល​ថ្ងាន់​សង្កាត់​ទួល​សង្កែ​២​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​។​បាន​បង្ក​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​កាលពី​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០២០​កន្លងទៅ​នៅ​ម្តុំ​មុខ​ផ្សារ​អី​ឌិន​កា​ឌិន​ស្ថិតនៅ​ផ្លូវ​អ៊ែ​៦​ភូមិ​១​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។​

​ក្រោយមក​រូបគេ​បាន​រត់គេចខ្លួន​នៅ​ចំណុច​ជើងភ្នំ​ព្រំដែន​ស្ថិតនៅ​ភូមិ​អូរ​ស្វាយ​ឃុំ​អូរ​ស្វាយ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្តឧត្ដរមានជ័យ​។​បច្ចុប្បន្ន​ជនជាប់សង្ស័យ​ត្រូវបញ្ជូន​ដល់​កម្លាំង​ជំនាញ​ចាត់​ការបន្ត​តាម​នីតិវិធី​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម