រថយន្ត​តូចធំ​ម្ចាស់​សម្រុក​ធ្វើ​ឆៀក​រយៈពេល​៨​ថ្ងៃ​សរុប​ចំនួន​៩៥១​គ្រឿង​

170
ចែករម្លែក

វ៉ៃ​កូ​/​ខេត្តស្វាយរៀង​៖​ប្រជាពលរដ្ឋ​និង​អាជីវករ​បាននាំគ្នា​យក​រថយន្ត​មក​ឆៀក​យ៉ាងច្រើន​បន្តកន្ទុយ​គ្នា​នៅ​ក្រុង​ស្វាយរៀង​រយៈពេល​៨​ថ្ងៃ​មាន​រថយន្ត​ធ្វើ​ឆៀក​រួច​ចំនួន​៩៥១​គ្រឿង​ទាំង​យានយន្ត​ធុន​តូច ធំ​និង​រថយន្ត​ដឹក​កម្មករ​ផងដែរ​។​

​លោក​ព្រំ​ផូ​ប្រធានការិយាល័យ​ដឹកជញ្ជូន​នៃ​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តស្វាយរៀង​បានឱ្យដឹងថា​៖​យានយន្ត​ដែល​មក​ពិនិត្យ​បច្ចេកទេស​នេះ គឺមាន​មកពី​ខេត្តព្រៃវែង​ខេត្ត​ត្បូងឃ្មុំ​និង​ខេត្តស្វាយរៀង ។​ក្នុង​មួយ​ថ្ងៃជា​មធ្យម​ត្រួតពិនិត្យបាន​ចាប់ពី​៨០​គ្រឿង​ទៅ​១២០​គ្រឿង​បើ​ប្រព័ន្ធគ្រប់គ្រង​គ្មាន​បញ្ហា​។​ដោយមាន​រថយន្ត​នៅតែ​សម្រុក​មក​ធ្វើ​ឆៀក​ច្រើន​នៅឡើយ​ទើប​សម្រេច​នៅ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​នេះ​រហូតដល់​ថ្ងៃទី​១៥​ឧសភា​ឆ្នាំ​២០២០​ទើប​បញ្ចប់​នៅ​ស្វាយរៀង​។​

​លោក​បន្ថែមថា​រហូតមក​ដល់​រសៀល​ថ្ងៃទី​១៣​ឧសភា​នេះ​មាន​យានយន្ត​តូចធំ​ដែល​បាន​ត្រួតពិនិត្យ​បច្ចេកទេស​(​ឆៀក​)​រួច​ចំនួន​៩៥១​គ្រឿង​។​យោងតាម​ខ្លឹមសារ​នៃ​អនុក្រឹត្យ​លេខ​៣៩ អនក្រ​. បក ត្រង់​ជំពូក​ទី​៣​មាត្រា​៧​ថ្មី​ចំណុច​ទី​៤​បាន​បញ្ជាក់ថា​ត្រូវ​ពិន័យ​អ្នកបើកបរ​រថយន្ត​ធុន​ស្រាល​ទឹកប្រាក់​ចំនួន​១៨០.០០០​រៀល​។

​អ្នកបើកបរ​រថយន្ត​ធ្ងន់ធ្ងរ​ទឹកប្រាក់​ចំនួន​៣៧៥.០០០​រៀល​។​ចំពោះ​អំពើ​ល្មើស​បើកបរ​ដោយ​គ្មាន​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​ឬ​ប្រើ​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ បច្ចេកទេស ហួស​សុពលភាព​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម