​រស់នៅ​តែម្នាក់ឯង​មាន​ជ​ងឺ​ប្រចាំកាយ ដេកស្លាប់​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​

200
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​កាលពី​រសៀល​ថ្ងៃទី​១៣​ខែឧសភា​ឆ្នាំ​២០២០​ស្ត្រី​ម្នាក់​ពលរដ្ឋ​រស់នៅ​ក្បែរ​ខាង​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​ផ្ទះ​ជាន់​ទី​២​ផ្លូវ​បេតុង​ក្រុម​១៤​ភូមិ​តា​ងួន​១​សង្កាត់​កា​កាប​១​ខណ្ឌ​ពោធិ​សែន​ជ័យ​។​ស្ត្រី​ដេកស្លាប់​មានឈ្មោះ​នូ​ផល្លី​អាយុ​៦៥​ឆ្នាំ​មន្ត្រី​ចូលនិវត្តន៍​ជា​ស្ត្រី​មេម៉ាយ​គ្មាន​កូនចៅ​គ្មាន​ទាំង​សាច់ញាតិ រស់នៅ​ផ្ទះកើតហេតុ​ខាងលើ ។​

តាម​ស្ត្រី​ឈ្មោះ​ផើង​សុភាព​អាយុ​៣៨​ឆ្នាំ​មុខរបរ​លក់ដូរ​មាន​ប្តី​ឈ្មោះ​តាំង​ឃាង​អាយុ​៥០​ឆ្នាំ​រស់នៅ​ផ្ទះ​ជាប់​គ្នា​ជាមួយ​ស្ត្រី​(​សព​)​បានឱ្យដឹងថា​ស្ត្រី​ដែល​ស្លាប់​នេះ​គាត់​មាន​ជំងឺ​ប្រចាំកាយ​ច្រើន​ខែ​ឆ្នាំ​មកហើយ រស់នៅ​ផ្ទះ​តែម្នាក់ឯង​គ្មាន​សាច់ញាតិ​កូនចៅ​។​ខណៈដែល​មាន​ជំងឺ​ប្រចាំកាយរ​ស់បាន​ដោយ​អ្នកជិតខាង ធ្វើ​បាយ ទឹក ជូន​គាត់ រាល់ថ្ងៃ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម