នាយកដ្ឋាន​សត្វព្រៃ​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​វិធីសាស្ត្រ​ស្រាវជ្រាវ​និង​ការប្រមូល​ទិន្នន័យ​សត្វព្រៃ

225
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​នួន​សុខុម​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​បានឱ្យដឹងថា​នាយកដ្ឋាន​សត្វព្រៃ​និង​ជីវចម្រុះ​សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​”​វិធីសាស្ត្រ​សិក្សា​ស្រាវជ្រាវ​និង​ការប្រមូល​ទិន្នន័យ​សត្វព្រៃ​”​។ដែល​ប្រព្រឹត្តទៅ​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​រយៈពេល​ពីរ​ថ្ងៃ​គឺ​ថ្ងៃទី​១២-១៣​ខែឧសភា ឆ្នាំ​២០២០​ដោយមាន​អ្នកចូលរួម​សរុប​ចំនួន ២៣ នាក់ ។​


​គោលបំណង​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​គឺ​ដើម្បី​ផ្តល់​ចំណេះដឹង​ដល់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល និង​ថ្នាក់មូលដ្ឋាន​អំពី​វិធីសាស្ត្រ​សិក្សា​ស្រាវជ្រាវ​សត្វព្រៃ​និង​ការប្រមូល​ទិន្នន័យ​សត្វព្រៃ​ដើម្បី​ធ្វើការ​វាយតម្លៃ និង​អង្កេត​តាមដាន​ស្ថានភាព​សត្វព្រៃ​ប្រភេទ​សំខាន់ៗ​នៅក្នុង​ខេត្តព្រះវិហារ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម