​អនុសាខា​កាកបាទក្រហម​ស្រុក​បាន​នាំយក​អំណោយ​ជូន​គ្រួសារ​ចាស់ជរា​

189
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​រសៀល​ថ្ងៃទី​១៣​ខែឧសភា​ឆ្នាំ​២០២០​លោក​រស់​ហេង​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ជ័យ​សែន​និង​ក្រុមការងារ​បាន​នាំយក​អំណោយ​មនុស្ស ធម៌​ផ្តល់ជូន​គ្រួសារ​ងាយ​រងគ្រោះ​ចាស់ជរា​ចំនួន​២​គ្រួសារ​។​

១.​លោកតា​ស្រី​មិន​អាយុ​៨១​ឆ្នាំ​ជរា​និង​ងងឹតភ្នែក​ទាំងសងខាង​នៅ​ភូមិ​តស៊ូ​ឃុំ​តស៊ូ​។​២.​លោកតា​ចាន់​ស៊ុ​អាយុ​៨៦​ឆ្នាំ​ជា​ចាស់ជរា​នៅ​ភូមិ​ថ្មី​ឃុំ​តស៊ូ​ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ​។​នៅក្នុង​ឱកាស​នោះដែរ​លោក​ប្រធាន​បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​អភិបាលខេត្ត​ព្រះវិហា​រដែ​ល​លោក​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ជានិច្ច​។​

​គឺ​ទីណា​មានការ​លំបាក​ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​និង​បាន​ផ្តាំផ្ញើ​សូមឱ្យ​ថែរក្សា​សុខភាព​ត្រូវមាន​អនាម័យ​ប្រចាំ​។​អនុវត្តតាម​ការណែនាំ​របស់​ក្រ​សូង​សុខាភិបាល​ចូលរួម​ការពារ​ទប់ស្កាត់​មេរោគ​កូ​វីដ​១៩​។​សម្ភារ​ផ្តល់ជូន​រួមមាន​៖​អង្ករ​,​មី​,​ត្រីខ​,​ទឹកស៊ីអ៊ីវ​,​និង​ថវិកា​មួយចំនួន ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម