ប្រទេស​នី​កា​រ៉ា​ហ្គា​ដោះលែង​អ្នកទោស​ជាង២.៨០០ នាក់​ចំពេល​មាន​ជំងឺ​ឆ្លងកូវី​ដ​១៩

191
ចែករម្លែក

​ប្រទេស​នី​កា​រ៉ា​ហ្គា​បាន​ដោះលែង​អ្នកទោស​ជាង ២.៨០០ នាក់​កាលពី​ថ្ងៃ​ពុធ​ទី​១៣​ឧសភា​មួយថ្ងៃ​បន្ទាប់​ពី​ការស្លាប់​អ្នកទោស​ម្នាក់​ដែល​ត្រូវបាន​រាយការណ៍​ថា​មាន​បញ្ហា​ជំងឺ​ផ្លូវដង្ហើម ខណៈ​ដែល​​រដ្ឋាភិបាល​បាន​រក្សា​ការ​ខំប្រឹងប្រែង​មិនឱ្យ​មាន​ការ​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​នៅ​ប្រទេស​នេះ​។​

​រដ្ឋាភិបាល​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ខ្លួន​បាន​ដោះលែង​អ្នកទោស​ដោយ​ឱ្យ​ជាប់​ឃុំឃាំង​ក្នុង​ផ្ទះ​ដែល​ជា​កាយវិការ​មួយ​សម្រាប់​ការចូលរួម​ទិវា​មាតា​។ ប៉ុន្តែ បាន​និយាយ​ផងដែរ​ថា​ ការដោះលែង​នេះ​គឺ​រួមទាំង​អ្នកទោស​វ័យ​ចំណាស់​និង​អ្នក​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ ។

​ទោះជា​យ៉ាងណា រដ្ឋាភិបាល​មិន​បាន​និយាយ​អំពី​ជំងឺ​ឆ្លងកូវី​ដ​១៩​ទេ​ដែល​បាន​កើត​ឡើង​នៅ​ពន្ធនាគារ​នៅ​ទូទាំង​ពិភពលោក​និង​បង្ក​ហានិភ័យ​ខ្ពស់​ដល់​ពួក​អ្នកទោស​ទេ​។​

​អ្នកទោស​ដែល​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​នៅ​ទីក្រុង​Managua បាន​ក្លាយ​ជា​ករណី​សង្ស័យ​ឆ្លង​ឆ្លង​វីរុស​លើកដំបូង​នៅ​ពន្ធនាគារ​នៅ​ប្រទេស​នេះ​។​

​ក្រុមមន្ត្រី​បាន​និយាយថា អ្នកទោសនយោបាយ​យ៉ាងតិចណាស់​ចំនួន​២៦​នាក់​ត្រូវបាន​រាយការណ៍​ថា​មាន​រោគសញ្ញា​នៃ​ជំងឺ​កូវី​ដ​១៩​។​

​រដ្ឋាភិបាល​នី​កា​រ៉ា​ហ្គា​បាន​រាយការណ៍​ថា​រហូត​មកដល់ពេលនេះ មាន​ករណី​ឆ្លង​វីរុស​តែ​២៥​នាក់​ប៉ុណ្ណោះ​និង​មាន​អ្នក​ស្លាប់​ដោយសារ​វីរុស​នេះ​៨​នាក់ ដែល​ជា​ចំនួន​តិច​ជាង​គេ​នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​៕​ប្រែ​សម្រួល​៖​សុខា​/sn

បុគ្គលិក​ពេទ្យ​ពាក់​ម៉ាស​ការពារ​ជំងឺ​ឆ្លងកូវី​ដ​១៩ នៅ​ច្រក​ផ្លូវ​ចូល​ទៅ​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង​Managua ប្រទេស​នី​កា​រ៉ា​ហ្គា កាលពី​ថ្ងៃទី​១១​ខែ​ឧសភា​ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម