ការសិក្សាថ្មីរកឃើញថ្នាំព្យាបាលគ្រុនចាញ់បូកជាមួយថ្នាំពីរមុខទៀតជួយឱ្យអ្នកជំងឺឆាប់ជាសះស្បើយនិងកាត់បន្ថយហានិភ័យនៃការស្លាប់

306
ចែករម្លែក

ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា បន្សំគ្នារវាងថ្នាំប្រឆាំងជំងឺគ្រុនចាញ់ Hydroxychloroquine ជាមួយនឹងថ្នាំអាហារបំប៉ន Zinc អាចបង្កើនប្រសិទ្ធភាពព្យាបាលខ្ពស់ជាងមុនចំពោះអ្នកជំងឺកូវីដ១៩។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការលេបថ្នាំទាំងពីររួមគ្នាជាមួយថ្នាំអង់ទីប៊ីយ៉ូទិក Azithromycin បង្កើនឱកាសរបស់អ្នកជំងឺក្នុងការឆាប់ចាកចេញពីមន្ទីរពេទ្យ និង កាត់បន្ថយហានិភ័យនៃការស្លាប់បានជិត ៥០ ភាគរយ។

ទោះយ៉ាងណា វាមិនបានផ្លាស់ប្តូរពេលវេលាជាមធ្យមដែលអ្នកជំងឺត្រូវចំណាយនៅក្នុងមន្ទីរពេទ្យ និង ពេលវេលាដែលអ្នកជំងឺចំណាយលើម៉ាស៊ីនដកដង្ហើមឬបរិមាណអុកស៊ីសែនសរុបដែលត្រូវការនោះទេ។

ប្រធានាធិបតីដូណាល់ត្រាំតែងលើកសរសើរថ្នាំប្រឆាំងគ្រុនចាញ់ថាជា “អ្នកផ្លាស់ប្តូរស្ថានការណ៍” អំឡុងសន្និសីទកាសែតនិងតាមបណ្តាញសង្គម Twitter ហើយរដ្ឋបាលចំណីអាហារនិងឪសថអាម៉េរិកក៏បានអនុញ្ញាតឱ្យប្រើថ្នាំ Hydroxychloroquine សម្រាប់សង្គ្រោះបន្ទាន់ដែរ។

ក្រុមអ្នកស្រាវជ្រាវមកពីសាលាវេជ្ជសាស្ត្រនៃសកលវិទ្យាល័យញូវយ៉កនិយាយថា ការរកឃើញនេះគឺជាការលើកទឹកចិត្ត ប៉ុន្តែការសិក្សាបន្ថែមទៀតរួមទាំងការសាកល្បងព្យាបាល គឺត្រូវការចាំបាច់៕ ដោយ៖ កញ្ញាដាលីស

ថ្នាំគ្រុនចាញ់ Hydroxychloroquine បូកជាមួយថ្នាំ Zinc និងថ្នាំ Azithromycin ជួយពន្លឿនការជាសះស្បើយសម្រាប់អ្នកជំងឺកូវីដ១៩

ទីតាំងផ្សាយពាណិជ្ជកម្ម