មនុស្ស​ជាង​៥.០០០​នាក់​នៅ​អា​ហ្វ​ហ្គានី​ស្ថាន ឆ្លង​វីរុស​កូវី​ដ​១៩ ស្រប​ពេល​អំពើហិង្សា​កើនឡើង​

199
ចែករម្លែក

​ក្រុម​អាជ្ញាធរ​សុខាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៣​ឧសភា​ថា​មនុស្ស​ជាង ៥.០០០ នាក់​បាន​ឆ្លង​វីរុស​កូវី​ដ​១៩ នៅ​ទូទាំង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ដោយ​ទីក្រុង​កា​ប៊ុល​​កា្លយ​ជា​មជ្ឈមណ្ឌល​នៃ​ការផ្ទុះ​ជំងឺ​ដ៏​ប្រល័យ​នេះ​។​

​ការឆ្លង​ជំងឺ​នេះ​បាន​កើតឡើង ស្រប​ពេល​អំពើហិង្សា​ង​បាន​កើន​ឡើង​នៅ​ប្រទេស​នេះ​ដោយ​បង្ក​ការលំបាក​បន្ថែម​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លងកូវី​ដ​១៩​។​

​ក្រុម​មន្ត្រី​សុខាភិបាល​បាន​និយាយថា ពួកគេ​បាន​ធ្វើតេស្តិ៍​ចំនួន ១៨.៧២៤ តេស្តិ៍​នៅក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ប្រហែល​៣៥ លាន​នាក់​នេះ​និង​ចំនួន​ករណី​វិជ្ជមាន​សរុប មាន​ចំនួន ៥.២២៦ នាក់ ​ហើយ មាន​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​ចំនួន​១៣២​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

ស្រី្ត​អា​ហ្វ​ហ្គានី​ស្ថាន ស្ថិតនៅ​ឆ្ងាយ​ពីគ្នា ក្នុងពេល​រង់ចាំ​ទទួល​អំណោយ​នំប៉័ង​នៅ​ទីក្រុង​កា​ប៊ុល

ទីតាំងផ្សាយពាណិជ្ជកម្ម