ផ្ទះ​លក់​ចាប់ហួយ​ដ៏​ធំ​មួយ​នៅ​ស្រុក​ស្ទឹងហាវ​ឆេះ​ខ្ទេចខ្ទី​អស់​

227
ចែករម្លែក

ដោយ​: វណ្ណៈ / ខេត្ត​ព្រះសីហនុ​: អគ្គិ​ភ​យ័​ឆេះ​ផ្ទះ​លក់​ប្រេង​និង​លក់​ចាប់ហួយ​មួយកន្លែង ក្នុងស្ថានភាព​ធ្ងន់ធ្ងរ នៅ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេ​ត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោង​ជិត​១០​កន្លះ​ព្រឹក​ថ្ងៃទី​១៣​ខែឧសភា​ឆ្នាំ​២០២០​នេះ​។

​ភ្លាមៗ​ក្រុម​សង្គ្រោះ និង​សមត្ថកិច្ច​ផ្នែក​ពន្លត់​អគ្គិភ័យ​ទាំង​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន បាន​អន្តរាគមន៍​ជួយ​ពន្លត់ការពារ​មិនឲ្យ​រាលដាល​ទៅកាន់​កន្លែង​ផ្សេងទៀត​។

​សមត្ថកិច្ច​ប្រាប់ថា ក្រោយ​ឆាបឆេះ​ជិត​កន្លះ​ម៉ោង អាជ្ញាធរ​បាន​គ្រប់គ្រង​និងទប់ស្កាត់​មិនឲ្យ​រាលដាល​បន្ត ប៉ុន្តែ​ផ្ទះ​លក់​ប្រេង​នេះ រង​ការខូចខាតស្ទើរ​ទាំងស្រុង រថយន្ត​និង​សម្ភារ​ច្រើន​ទៀត ប៉ុន្តែ​មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ទេ ។

​យ៉ាងណា​ក៍ដោយ ក្រោយ​មាន​អន្តរាគមន៍​សង្គ្រោះ​ពី​សមត្ថកិច្ច​និង​ផ្នែក​ឯកជន អគ្គិ​ភ័យនេះ​មិន​រាលដាល​ខូចខាត​ច្រើន​ថែមទៀត​ដល់​អ្នកជិតខាង​ឡើយ​។​

​ជុំវិញ​បញ្ហា​គ្រោះ​អគ្គិភ័យ​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ឲ្យ​រួមគ្នា​ប្រុងប្រយ័ត្ន​ជា​ចាំបាច់​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម