សម្តេច​តេ​ជោ​ហ៊ុនសែន​នឹង​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែឧសភា​ស្អែក​នេះ​

256
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈ​រដ្ឋមន្ត្រី​ នៅ​ព្រឹក​ថ្ងៃទី ១៥ ខែឧសភា២០២០ ដោយមាន​របៀបវារៈ​ចំនួន​៤​។នេះ​បើ​យោងតាម​ផេ​ក​ផ្លូវការ​របស់​អង្គភាព​អ្នកនាំពាក្យ​រាជ​រដ្ឋ​ភិ​បាល​កម្ពុ​ជា នា​ព្រឹក​ថ្ងៃទី​១៤ ឧសភា​នេះ ។​

​ផេ​ក​ផ្លូវការ​អង្គភាព​អ្នកនាំពាក្យ​រាជ​រដ្ឋ​ភិ​បាល​បានសរសេរថា​ នៅ​ថ្ងៃ​សុក្រ៩​រោចខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ​គណៈរដ្ឋមន្ត្រី​នឹង​បើក​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ទីស្តីការ​នាយករដ្ឋមន្ត្រី (​វិមាន​សន្តិភាព​)​។​

​អង្គប្រជុំ​គណៈរដ្ឋមន្ត្រី​នឹង​ពិនិត្យ​ពិភាក្សា​និង​ឆ្លង​លើ​របៀបវារៈ​ដូចតទៅ​៖១-​សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រ​ល័ យ​។ ២- សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម ។ ៣-​សេចក្តីព្រាងច្បាប់​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យព្រហ្មទណ្ឌ​។ ៤-​បញ្ហា​ផ្សេងៗ​សំណើ សុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី​ដើម្បី​សុំ​ការអនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​៖៤.១- សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ច​ព្រៀង​ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និងការបង្ការ​គេចវេះ​ពន្ធ​និង​ការចៀសវាង​ពន្ធ​រវាង​ព្រះរាជាណាចក្រកម្ពុជា​និង​ម៉ាឡេស៊ី​។​៤.២-​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូលនិង​ការបង្ការ​គេចវេះ​ពន្ធ​និង​ការចៀសវាង​ពន្ធ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​កូរ៉េ​។ ៤.៣-​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណា​ចក្រ​កម្ពុជា​ចូល​ជា​ភាគី​នៃ​អនុសញ្ញា​ទីក្រុង​ប៊ែ​ន ​ស្តីពី​កិច្ចការពារ​ស្នាដៃ​អក្សរសាស្ត្រ​និង​សិល្បៈ​ឆ្នាំ​១៨៨៦​និង​វិសោធនកម្ម​ឆ្នាំ​១៩៧៩ ៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម