ណាក់ ស្រី​ណា តុបតែង​ខ្លួន​ប្លែក​មើល​អត់​ចង់​ស្គាល់​

272
ចែករម្លែក

​ភ្នំពេញៈ តារា​សម្តែង​ស្រី​មាន​ប្រជាប្រិយភាព​តាម​បណ្តា​រឿង​ភាគ​ជាច្រើន​របស់​ស្ថានីយទូរទស្សន៍ នាង ណាក់ ស្រី​ណា ពេល​លេងខ្លួន​ថតរូប​បែបនេះ​ធ្វើឱ្យ​មហាជន​មើល​ស្ទើរតែ​មិន​ចង់​ស្គាល់​។​

នា​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​រូបថត​ដែល​តុបតែង​ជា នារី​សម័យបុរាណ​នៃ​ប្រទេស​អេ​ហ្ស៊ី​បរ​បស់ តារា​សម្តែង ណាក់ ស្រី​ណាក់ កំពុង​ទទួល​ការចាប់អារម្មណ៍ និង​ការសរសើរ​ពី​មហាជន​ចំពោះ សម្មភាព​របស់​នាង​។ ជាមួយគ្នា​នឹង​ការ​បង្ហោះ​រូបនេះ​កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២០ នាង​បាន​ពោលថា នាង​ប្រែកាយ ហើយដោយ​ស្នាដៃ​លោក ឡោ វី​។

កាល​ដើម ឆ្នាំ​២០២០ កញ្ញា ណាក់ ស្រី​ណា ទើបបាន​តំណែង​តួឯក​ស្រី​ក្នុង​រឿង​ភាគ​ថ្មី​របស់ ស្ថានីយទូរទស្សន៍​លេខ​៥ ដោយមាន​សាច់រឿង​តម្រូវឱ្យ​ចាប់យក​បុរស​ទាំងពីរ ។ ប៉ុន្តែ​មាន​ម្នាក់ ដើម្បី​ស្នេហា និង​ម្នាក់​ដើម្បី​លុយ​ក្នុង​រឿង “​ទាសករ​លុយ​”​។ រឿង​ថ្មី​នេះ​លោក ជា លាង​ឈែ កញ្ញា ណាក់ ស្រី​ណា និង​លោក បញ្ញា សិទ្ធិ គឺជា​តួឯក​តែម្តង​ដែល​នឹង​លេង​ប៉ះគ្នា​ធ្វើឱ្យ​សាច់​ទាំងមូល ល្អមើល ពីព្រោះ​ជា​រឿង ស្នេហា​រញ៉េរញ៉ៃ រវាង​មនុស្ស​បីនាក់​។
​ ​
​សូម​រំលឹកថា តារា​ស្រី​រូបនេះ​ក៍​ធ្លាប់មាន​ព័ត៌មាន​ថា ផ្ទុះ​ជម្លោះ​នឹង​ផលិតកម្ម​មហាហង្ស​ផងដែរ ចំពោះ​បញ្ហា​បើកប្រាក់​តម្លៃ​ឈ្នួល នៃ​ការថត ដែល​ថត​ចប់​ជាច្រើន​ខែ​បើកប្រាក់​មិនបាន​រហូត​ផ្អើល ពេញ​ពិភព​សិល្បៈ​ជាមួយនឹង​លោក អ៊ិន សុ​ភិន ថៅកែ​ផលិតកម្ម​នោះ​។ ប៉ុន្តែ​ក្រោយមក​តារា​ស្រី រូបនេះ​ចេញមុខ​សុំទោស​លោក អ៊ិន សុ​ភិន ទៅវិញ ក្រោយពី​ទទួលយក​ដំណោះស្រាយ​និង ប្រាក់​ថៃ្ល​ឈ្នួល​បានមក​វិញ​៕ ដោយៈ បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម