នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ​ឃាត់​សង្ស័យ​ម្នាក់​កំពុង​ឈរ​លក់​គ្រឿងញៀន​

172
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​ឃើញ​ជនសង្ស័យ​ម្នាក់ កំពុង​ឈរ​លក់​គ្រឿងញៀន​ក៏​ឃាត់ខ្លួន និង​ពិនិត្យ​រកឃើញ​ថ្នាំញៀន​៥​កញ្ចប់ កាលពី​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​៦០​ម៉ែត្រ មុខ​សំណង់​មិន​រៀបរយ​ក្រុមទី​៨ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​

​លោក អ៊ុ រតនា មេ​ប៉ុស្តិ៍​ចាក់អង្រែលើ​បាន​ឲ្យ​ដឹងថា កម្លាំង​យើង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ហេង បូរ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្លូវ​៦០​ម្រ៉ែ​ត​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​

​លោក​បន្តថា កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចាក់អង្រែលើ ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ប្រទះឃើញ​ជនសង្ស័យ​ខាងលើ​កំពុង​ឈរ​លក់​ថ្នាំញៀន​ក៏​ឃាត់​ត្រួតពិនិត្យ រកឃើញ​មាន​ក្រាម​ស​ថ្លា​ចំនួន​៥ កញ្ចប់​ថង់​តូច​(​សង្ស័យ​ជា​គ្រឿង​ញៀ​) ក៏​ឃាត់ខ្លួន​យកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​ចាក់អង្រែលើ​តែម្ដង​។ វត្ថុតាង​ដកហូត មាន​ក្រាម​ពណ៌​ស​ថ្លា ចំនួន​៥​កញ្ចប់​ថង់​តូច​។

​ប​ច្ចុ​ប​ន្ប​ន្ន​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ កសាង​សំណុំរឿង​តាម​និតិ​វិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម