ឆេ​ល​ស៊ីថា ខ្លួន​អាច​នាំយក អែន​ជេ​ល ហ្គោ​ម៉េ​ស ចេញពី​ពហុកីឡាដ្ឋាន Old Trafford

205
ចែករម្លែក

ក្លឹប​ឆេ​ល​ស៊ី​ជឿថា ពួកគេ​អាច​នាំយក​កីឡាករ អែន​ជេ​ល ហ្គោ​ម៉េ​ស (Angel Gomes) ចេញពី​ពហុ កីឡាដ្ឋាន Old Trafford បាន​។​
​ ​
​យូ​ណាយ​ធី​ត​និង ហ្គោ​ម៉េ​ស ខកខាន​មិនបាន​ព្រមព្រៀងគ្នា​ជុំវិញ​កិច្ចសន្យា​ថ្មី​បន្ទាប់ពី​ការចរចា ពេញ​មួយឆ្នាំ ហើយ​ខ្សែបម្រើ​វ័យ​១៩​ឆ្នាំ​រូបនេះ​នឹង​អាច​ចាកចេញ​ដោយ​ឥត​តម្លៃ​ខ្លួន​នៅ​ដំណាច់ ខែក្រោយ​។​
​ ​
​កីឡាករ​ជម្រើស​យុវជន​អង់គ្លេស​ក្រោយ​អាយុ​២០​ឆ្នាំ​រូបនេះ​ត្រូវបាន​ជ្រើសរើស​ដោយ​ភ្នាក់ងារ ពី​នី ហ្សា​ហា​វី (Pini Zahavi) ដែល​គេ​ជឿថា បាន​ចរចា​ជាមួយ​លោកស្រី ម៉ា​រី​ណា ហ្គ្រា​ណូ​វ​ស្កា​អៀ (Marina Granovskaia) ប្រធាន​ផ្នែក​គ្រប់គ្រង​ការងារ​ផ្ទេរ​។​
​ ​
​តាម​ព័ត៌មាន​ថា ហ្គោ​ម៉េ​ស បាន​ច្រានចោល​កិច្ចព្រមព្រៀង​ថ្មី​ដែលមាន​ទឹកប្រាក់​៣០.០០០​ផោន ក្នុង​មួយ​សប្តាហ៍ ហើយ​ស្របពេល​យូ​ណាយ​ធី​ត​នៅមាន​សង្ឃឹម​ក្នុងការ​ចងជើង​កីឡាករ​រូបនេះ ជាមួយនឹង​កិច្ចសន្យា​ថ្មី​នោះ កីឡាករ​វ័យក្មេង​រូបនេះ​ចង់បាន​ការធានា​ឱកាស​បង្ហាញមុខ​នៅក្នុង ក្រុម​ជម្រើស​ដំបូង​។​
​ ​
​ទោះបីជា​យ៉ាងណា លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) អន្ទះសា​ចង់​នាំយក​កីឡាករ​រូបនេះ មក​ក្លឹប​ឆេ​ល​ស៊ី ខណៈ​លោក​គាំទ្រ​កីឡាករ​យុវជន​ដូចជា ម៉ា​សិន ម៉ោ​ន (Mason Mount) ហ្វី​កា​យ៉ូ តូ​ម៉ូ​រី (Fikayo Tomori) និង រី​ស ជែ​ម​ស៍ (Reece James) បន្ទាប់ពី​ទទួលបាន​លទ្ធផល​ពី​កីឡាករ វ័យក្មេង​រូបនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អែន​ជេ​ល ហ្គោ​ម៉េ​ស (Angel Gomes)

ទីតាំងផ្សាយពាណិជ្ជកម្ម