កីឡាករ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ត្រូវបាន​ប្រាប់​ឲ្យ​ពិចារណា​អនាគត​ហិរញ្ញវត្ថុ​

186
ចែករម្លែក

កីឡាករ​ជាច្រើន​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ត្រូវបាន​ព្រមាន​ថា ពួកគេ​ត្រូវតែ​ពិចារណា​ពី​អនាគត ហិរញ្ញវត្ថុ ខណៈ​ពួកគេ​ថ្លឹង​ថ្លែងថា តើ​ត្រូវ​គាំទ្រ​គម្រោង​វិល​ត្រឡប់មក​ការប្រកួត​វិញ​ឬ​យ៉ាងណា​។​
​ ​
​កាសែត Sportsmail ជឿថា កីឡាករ​មួយចំនួន​កំពុងមាន​បញ្ហា​ស្មុគស្មាញ​យូរអង្វែង​ចំពោះ​ទម្លាប់ រស់នៅ​របស់​ពួកគេ​។ កីឡាករ​ទាំងនោះ​បា​នស​ម្តែ​ង​ការបារម្ភ​អំពី​ការវិល​ត្រឡប់មកវិញ​ឆាប់​ពេក បន្ទាប់ពី​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា​ជា​សាធារណៈ ដែល​ក្នុងនោះ​មាន​កីឡាករ សឺ​ជី​អូ អា​ក្វេ​រ៉ូ (Sergo Aguero) អែន​តូ​នី​ញ៉ូ រូ​ឌី​ជ័រ (Antonio Rudiger) ម៉ា​ញូ​អែល ឡាន​ហ្ស៊ី​នី (Manuel Lanzini) ហើយ​ថ្មី បំផុត​នោះ គឺ​កីឡាករ រ៉ា​ហ៊ីម ស្ទឺ​លិ​ង (Raheem Sterling) និង​ឌែ​ន​នី រ៉ូ​ស (Danny Rose)​។​
​ ​
​សម្រាប់​កីឡាករ​ដែលមាន​កូនតូច​និង​អ្នក​ដែល​រស់នៅ​ជាមួយ​សាច់ញាតិ​ដែល​ងាយ​រងគ្រោះ​មាន​ភាពស្ទាក់ស្ទើរ​ក្នុងការ​បន្ត​លេង​បាល់ទាត់​។​
​ ​
​ក្លឹប​មួយ​ក្នុងចំណោម​ក្លឹប​កំពូល​ទាំង​៦​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​គឺ​ស្ថិតក្នុង​ចំណោម​ក្លឹប​ដែល​បារម្ភ​ថា ក្រុម​ជម្រើស​របស់ខ្លួន​នឹង​ចុះខ្សោយ ប្រសិនបើ​បន្ត​បាល់ទាត់​ដោយ​អវត្តមាន​យ៉ាងហោច ណាស់​កីឡាករ​ពីររូប​ក្នុងចំណោម​កីឡាករ​របស់​ពួកគេ បន្ទាប់ពី​បាន​ប្រាប់​មិត្ត​រួម​ក្រុម​ថា​ពួកគេ​មិន ចង់​លេង​។​
​ ​
​ទោះបីជា​យ៉ាងណា គេ​ជឿថា កីឡាករ​មួយចំនួន​ក៏ត្រូវ​បាន​ទទូច​ឲ្យ​ពិចារណា​មុនពេល​ស្ថានភាព មិន​ប្រាកដប្រជា​នៅ​ទូទាំង​ពិភពលោក​ឈានដល់​ទីបញ្ចប់​ហើយ​វិស័យ​បាល់ទាត់​ស្ថិតក្នុង​ភាពមិនច្បាស់លាស់​យូរ​ទៀត​នោះ បញ្ហា​ហិរញ្ញវត្ថុ​អាច​នឹង​កើតមាន​លើ​ក្លឹប​និង​កីឡាករ​ដូចគ្នា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​

ទីតាំងផ្សាយពាណិជ្ជកម្ម