វៀតណាម​ដឹក​ពលរដ្ឋ​របស់​ខ្លួន​៣៤៥​នាក់​ពី​ប្រទេស​រុស្ស៊ី​មក​ស្រុក​វិញ​

225
ចែករម្លែក

​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​អង្គារ​ទី​១២​ឧសភា​បាន​ដឹក​ពលរដ្ឋ​របស់​ខ្លួន​ចំនួន ៣៤៥ នាក់​តាម​យន្តហោះ​ចេញពី​ប្រទេស​រុស្សី ដែល​ជា​ប្រទេស​រង​ផលប៉ះពាល់​អាក្រក់​បំផុត​ទី​២ ដោយសារ​វីរុស​កូវី​ដ​១៩ ​បន្ទាប់​ពី​សហរដ្ឋ​អាម៉េរិក​និង​អេ​ស្ប៉ា​ញ​។​

​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​Vietnam Airlines ដែល​បាន​ដឹក​ពួកគេ​នេះ​បាន​ចុះចត​នៅ​អាកាសយានដ្ឋាន​Van Don នៅ​ខេត្ត​ក្វាង​និ​ញ កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​១៣​ខែ​ឧសភា​។​

​បន្ទាប់​ពី​បំពេញ​ឯកសារ​ទាក់ទង​សុខភាព​មក ពួកគេ​ទាំងនេះ​ត្រូវបាន​នាំ​ទៅ​កន្លែង​ធ្វើ​ចត្តា​ឡី​ស័ក និង​យក​សំណាក​វិភាគ​ដើម្បី​រក​វីរុស​កូវី​ដ​១៩​។​

​គិត​មកដល់ពេលនេះ វៀតណាម មាន​ករណី​ឆ្លង​វីរុស​ចំនួន​២៨៨​នាក់​ដោយ​២៥២​នាក់​បាន​ជាសះស្បើយ​ពី​ជំងឺ​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ពលរដ្ឋ​វៀតណាម​ចុះ​ពី​យន្តហោះ​នៅ​អាកាសយានដ្ឋាន​Van Don​នៅ​ខេត្ត​ក្វាង​និ​ញ បន្ទាប់​ពី​ត្រឡប់មកវិញ​ពី​ប្រទេស​រុស្ស៊ី កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​១៣​ខែ​ឧសភា​

ទីតាំងផ្សាយពាណិជ្ជកម្ម