ម៉ាឌូរ៉ូអះអាងថាក្វាយដូរៀបចំផែនការ “លុកលុយ” វ៉េណេស៊ុយអេឡាខណៈពេលទៅធ្វើទស្សនកិច្ចនៅសេតវិមាន

206
ចែករម្លែក

ប្រធានាធិបតីវ៉េណេស៊ុយអេឡាលោកនីកូឡាស ម៉ាឌូរ៉ូបានចោទប្រកាន់កាលពីថ្ងៃពុធទី១៣ឧសភាថា មេដឹកនាំប្រឆាំង ហ្វ័ន ក្វាយដូ បានជួបជាមួយអតីតសមាជិកនៃកងកម្លាំងពិសេសកងទ័ពអាម៉េរិកនៅសេតវិមានដើម្បីរៀបចំផែនការលុកលុយតាមសមុទ្របរាជ័យមកលើប្រទេសនៅតំបន់ការ៉ាអ៊ីពមួយនេះ។

លោកម៉ាឌូរ៉ូបានអះអាងថាកិច្ចប្រជុំនេះបានកើតឡើងនៅពេលលោកក្វាយដូ ប្រធានសភា ដែលទទួលបានការគាំទ្រពីសហរដ្ឋអាម៉េរិកនិងប្រទេសចំនួន ៥០ ទៀតនៅជុំវិញវិភពលោកក្នុងនាមជាប្រធានាធិបតីបណ្តោះអាសន្ននៃប្រទេសវ៉េណេស៊ុយអេឡា បានជួបប្រធានាធិបតីអាម៉េរិកនៅទីក្រុងវ៉ាស៊ីនតោនកាលពីខែកុម្ភៈ។

មេដឹកនាំឆ្វេងនិយមរូបនេះបាននិយាយថា “វាគឺនៅសេតវិមានកាលពីថ្ងៃទី ៤ ខែកុម្ភៈឆ្នាំ ២០២០ ដែលហ្វ័ន ក្វាយដូបានជួបជាមួយឈ្មោះ ចូដែន ហ្គោឌ្រូ” ដោយសំដៅទៅលើអតីតសមាជិកកងកម្លាំងពិសេស ដែលវ៉េណេស៊ុយអេឡាចោទប្រកាន់ថាបានរៀបចំនិងបង្វឹកកងកម្លាំងទាហានស៊ីឈ្នួលដើម្បីអនុវត្តការលុកលុយ។

លោកម៉ាឌូរ៉ូបាននិយាយថា កិច្ចប្រជុំនេះគឺធ្វើ “តាមបញ្ជារបស់ដូណាល់ ត្រាំដើម្បីបង្កើតផែនការវាយប្រហារ”។

យោងតាមលោកម៉ាឌូរ៉ូបានឱ្យដឹងថា “វាងាយស្រួលណាស់ក្នុងការផ្ទៀងផ្ទាត់” វត្តមានរបស់ហ្គោឌ្រូនៅសេតវិមានរវាងឆ្នាំ ២០១៩ និង ២០២០ និង “នៅក្នុងបន្ទប់ដែលគាត់បានជួបជាមួយក្វាយដូ”។

សេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះការស្នើសុំបំភ្លឺពីទីភ្នាក់ងារសារព័ត៌មាន AFP ទេ។

ប៉ុន្តែរដ្ឋមន្រ្តីក្រសួងគមនាគមន៍វ៉េណេស៊ុយអេឡាលោក ចច រ៉ូឌ្រីហ្គេស បាននិយាយកាលពីថ្ងៃអង្គារថា វាប្រហែលជានៅក្នុងកិច្ចប្រជុំនោះ ដែលហ្គោឌ្រូ “ត្រូវបានផ្តល់សច្ចាប័នក្នុងនាមជាមេដឹកនាំយោធា” នៃការឈ្លានពាននៅតាមបណ្តោយឆ្នេរភាគខាងជើងរបស់ប្រទេស ដែលរដ្ឋាភិបាលវ៉េណេស៊ុយអេឡានិយាយថាខ្លួនបានកម្ទេចទាន់ពេលនៅរវាងថ្ងៃទី ៣ និង ៤ ឧសភា៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡា ម៉ាឌូរ៉ូ

ទីតាំងផ្សាយពាណិជ្ជកម្ម