បើ​ខ្វះ​ជាតិ​ទឹក សូម​ក្រឡេកមើល​ពពួក​អាហារ​ទាំងនេះ !

231
ចែករម្លែក

គ្រប់​សរីរាង្គ​ទាំងអស់​នៅក្នុង​រាងកាយ គឺ​សុទ្ធតែ​ត្រូវការ​ជាតិ​ទឹក​គ្រប់គ្រាន់​ដើម្បី​ដំណើរការ​មុខងារ បាន​ត្រឹមត្រូវ​ជៀសវាង​បញ្ហា​សុខភាព​ផ្សេងៗ​។​លើសពីនេះទៅទៀត​ការ​ទទួលទាន​ផ្លែឈើ​មាន​ផ្ទុក សម្បូរ​ទៅដោយ​ជាតិ​ទឹក ក៏​ជា​វិធី​ដ៏​ល្អប្រសើរ​បំផុត​មួយ​ចំពោះ​អ្នក​ដែល​ចង់​ស្រក​ទម្ងន់​។ នោះ​ក៏ ព្រោះតែ​ជាតិ​ទឹក​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ឆ្អែត ហើយ​អ្នក​នឹងមិន​ទទួលទាន​ច្រើន​លើស​។

១. ត្រសក់​
​ត្រសក់​មាន​ផ្ទុក​ជាតិ​ទឹក​ច្រើន​ដល់​ទៅ ៩៥ ភាគរយ​ឯណោះ​។ នេះ​មានន័យថា​ត្រសក់​គឺ​ល្អ​បំផុត សម្រាប់​ដោះស្រាយ​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​។ ត្រសក់​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ និង​វីតាមីន C ផងដែរ​។​

២. ផ្លែ​ឪឡឹក​
​ផ្លែ​ឪឡឹក​មិន​ត្រឹម​តែមាន​ផ្ទុក​ជាតិ​ទឹក​ដល់​ទៅ ៩២ ភាគរយ ដែល​ជួយ​រាងកាយ​ជៀសផុត​ពី​បញ្ហា ខ្សោះ​ជាតិ​ទឹក​។ គុណសម្បត្តិ​ពិសេស​ផ្សេងទៀត​នៃ​ផ្លែ​ឪឡឹក គឺ​វា​ក៏មាន​ផ្ទុក​នូវ​សារធាតុ​សំខាន់ៗ សម្រាប់​រាងកាយ​ផ្សេងទៀត​ដូចនឹង​ភេសជ្ជៈ​កីឡា រួមមាន​សូ​ដ្យូ​ម ប៉ូ​តា​ស្យូ​ម កាល់ស្យូម និង​ម៉ាញ៉េ​ស្យូ​ម​។​

៣. ផ្លែ​ស្ត្រ​បឺ​រី​
​គ្រាន់តែ​ទទួលទាន​ផ្លែឈើ​ពណ៌​ក្រហម​ដែលមាន​គ្រាប់​ពេញ​សំបក​មួយ​នេះ គឺអាច​ជួយ​អ្នក​ឲ្យ រក្សាបាន​នូវ​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ ក៏​ព្រោះ​ស្ត្រ​បឺ​រី​មាន​ផ្ទុក​ជាតិ​ទឹក​ដល់​ទៅ ៩២ ភាគរយ​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ស្ត្រ​បឺ​រី ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​កម្ចាត់ រ៉ាឌីកាល់​សេរី និង​ពន្យឺត​ភាព​ចាស់​តាម​វ័យ ហើយក៏​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន​ផងដែរ​តាម រយៈ​ជាតិ​ស​សៃ​ខ្ពស់​ដែល​វា​មាន​ផ្ទុក​។ លើសពីនេះទៅទៀត ផ្លែឈើ​នេះ​គ្មាន​ផ្ទុក​ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ឡើយ​។​

៤. យ៉ា​អួរ​
​អាហារសម្រន់​នេះ​មាន​ផ្ទុក​ជាតិ​ទឹក​ដល់​ទៅ ៨៥ ភាគរយ​ដែល​មិន​ត្រឹមតែ​ជួយ​ឱ្យ​ឆាប់​ឆ្អែត និង​បានយូរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ទប់ស្កាត់​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​បាន​យ៉ាង​ប្រសើរ​ផងដែរ​។ វា​ក៏មាន​ផ្ទុក​វីតាមីន B និង​កាល់ស្យូម​ដែល​ចាំបាច់​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល​។​

៥. ផ្លែ​ម្នាស់
​ក៏​ព្រោះ​វា​មាន​ផ្ទុក​ជាតិ​ទឹក​ដល់​ទៅ ៨៧ ភាគរយ នោះ​ការ​ទទួលទាន​ផ្លែ​ម្នាស់​អាចជួយ​ធានា ការពារ​រាងកាយ​ពី​បញ្ហា​ខ្សោះ​ជាតិ​ទឹកបាន​យ៉ាង​ប្រសើរ​។ ជាតិ​ស​សៃ​ដ៏​សម្បូរ​នៅក្នុង​ម្នាស់ ក៏​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន​ផងដែរ​។​

៦. ទឹកដូង​
​នោះ​ក៏​ព្រោះតែ​ទឹកដូង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ isotonic ជាតិ​អេ​ឡិច​ត្រូ​លីត្រ​ម៉ាញ៉េ ស្យូ​ម ផូស្វ័រ ប៉ូ​តា​ស្យូ​ម និង​កាល់ស្យូម​ដែល​ជួយ​រក្សា​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ​ព្រមទាំង​ទប់ ស្កាត់​បញ្ហា​ខ្សោះ​ជាតិ​ទឹកបាន​យ៉ាង​ប្រសើរ​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម