​រថយន្ត​ដឹក​ឈើបុក​រថយន្ត​ពីរ​គ្រឿង​ទៀត​ស្លាប់​បីនាក់​និង​បួន​នាក់​រងរបួស​

1342
ចែករម្លែក

​ដោយ​:​គង់​ហេង​/​ត្បូងឃ្មុំ​:​រថយន្ត​ដឹកឈើ​មួយគ្រឿង​បាន​បើក​ទៅបុក​ជាមួយ​រថយន្ត​ដឹក​ជី​អាច​ម៌​គោមួយ​គ្រឿង ហើយក៏​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ពង​ទា​ដែល​កំពុង​បើកបរ​ក្នុងទិសដៅ​ផ្ទុយគ្នា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន បី នាក់ និង​របួស​ចំនួន​បួន​នាក់​។​ហេតុការណ៍​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៨ ស្ថិត​ក្នុងស្រុក​ពញាក្រែក​កាលពី​ព្រឹក​ថ្ងៃទី ៣១​ខែមីនា​ឆ្នាំ​២០១៨​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​សង្គ្រោះ​ជនរងគ្រោះ និង​ត្រួតពិនិត្យ​ការពារ​កន្លែង​គ្រោះថ្នាក់​ស្ថិតក្នុង​ភូមិ​អូរ​ព្រិច ឃុំ​កក់ ស្រុក​ពញាក្រែក គឺមាន​អ្នករបួស​ម្នាក់​បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ជា​អ្នកបើកបរ​រថយន្ត​ដឹកឈើ​។ ការដែល​ខ្លួន​បង្ក​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ស្លាប់ និង​របួស​មនុស្ស​នេះ គឺ​ដោយសារ​មាន​រថយន្ត​ធុន​ទេសចរណ៍​មួយគ្រឿង​បាន ដេញតាម​ពីក្រោយ​និង​បាញ់​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​។
​ ​
​លោក ហ៊ុយ សម្បត្តិ នាយប៉ុស្តិ៍​នគរបាល​ឃុំ​កក់​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​ថ្ងៃទី ៣១ មីនា​នេះ​ថា ជនរងគ្រោះ​ដែល​ស្លាប់​ជា​បុរស​ចំនួន បីនាក់​ឈ្មោះ​:១.​ណន​ម៉ោង​អាយុ​៤០​ឆ្នាំមាន​ទីលំនៅ​ភូមិ​ស្លាទ​ន្លូ​ង​ស្រុក​មេមត់​ធ្វើដំណើរ​តាម​រថយន្ត​ដឹកឈើ​ម៉ាក​សាំង​យ៉ុង​គ្មាន​ពាក់​ស្លាក​លេខ​។

២. ឆាយ ចន្ថា អាយុ ៣២ ឆ្នាំ និង ៣. ណាក់ រ័ត្ន អាយុ ១៨ ឆ្នាំ គឺ​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​ព្រៃខ្លា ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។ ជា​អ្នកធ្វើដំណើរ​តាម​រថយន្ត​ម៉ាក​សាំង​យ៉ុង​ពណ៌​លឿង​លេខ​ភ្នំពេញ​2Z-9856​ដឹក​ពង​ទា​។

​លោកនាយ​ប៉ុស្តិ៍​បាន​ឲ្យ​ដឹង​ទៀតថា ចំណែក​អ្នករបួសធ្ងន់​ចំនួន បួន នាក់ គឺ​បុរស​ឈ្មោះ ណន ម៉ោង ៤២​ឆ្នាំ​ជា​ព្រូ​រថយន្ត​ដឹកឈើ​មាន​អ្នករបួស​ជា​អ្នកបើកបរ​ឈ្មោះ វ៉េ​ត ដឹក អាយុ​២៣​ឆ្នាំ​។ បុរស​អាយុ ៤៤​ឆ្នាំ​នៅ​ភូមិ​សិរី​សុខា ឃុំ​ក្រែក ស្រុក​ពញាក្រែក ជា​បើកបរ​រថយន្ត​ម៉ាក​ទី​តាន់​លេខ​ភ្នំពេញ 2M-2984​ដឹក​អាច​ម៌​គោ និង​ស្ត្រី​អាយុ ៣៣ ឆ្នាំ​ម្នាក់​ឈ្មោះ ឈុំ ឆុន ធ្វើដំណើរ​តាម​រថយន្ត​ដឹក​ពង​ទា​។​

មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ធ្វើដំណើរ​ជិត​ដល់​កន្លែង​គ្រោះថ្នាក់ វ៉េ​ត ដឹក បាន​ប្រាប់​ឲ្យ​លោក​ប្រុង​ទប់ខ្លួន​មាន​គេ​ដេញ​ហើយ​។ តែ​លោក​រកមើល​រថយន្ត ឬ​ម៉ូតូ​តាម​ទេ និង​ក៏​គ្មាន​ឮ​សំឡេង​ផ្ទុះអាវុធ​ឯណា​ដែរ​។ លោក គង់ សុ​ផា បាន​បន្តថា ខណ​:​ដែល​សមត្ថកិច្ច​កំពុង​សួរ​បំភ្លឺ​សាក្សី​នៅក្នុង​មន្ទីរពេទ្យ​នោះ ឈ្មោះ វ៉េ​ត ដឹក ជា​អ្នកបើកបរ​បានគេច​ខ្លួន​ចេញពី​មន្ទីរពេទ្យ​បាត់​៕S/

​រថយន្ត​ដឹក​ឈើបុក​រថយន្ត​ពីរ​គ្រឿង​ទៀត​ស្លាប់​បីនាក់​និង​បួន​នាក់​រងរបួស​


​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម