យក១ម៉ឺនដុល្លារប្រគល់ឲ្យអ្នកលក់វាំងននម្នាក់នៅជិតផ្សារហេងលី

150
ចែករម្លែក

ដោយ:ដេប៉ូ/ភ្នំពេញ ៖ ក្រុមការងាររបស់សែលកាតកាលពីថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ ២០២០ បានធ្វើដំណើរជាក្រុមទៅប្រគល់ទឹកប្រាក់ចំនួន១ម៉ឺនដុល្លារទៅដល់ស្វាមី ភរិយាមួយកន្លែងដែលជាអ្នកប្រកបរបរកាត់ដេរវាំងនន ស្ថិតនៅលើ ផ្លូវ ២៧១ ជិតផ្សារ ហេងលីក្នុងរាជធានីភ្នំពេញ។

ការប្រគល់ទឹកប្រាក់ដល់គេហដ្ឋានតែម្តងនេះធ្វើឡើងបន្ទាប់ពី លោកសារ៉ន ស្រស់ ជាជាងកាត់ដេរវាំងនននៅលើកំណាត់ផ្លូវ ២៧១ក្បែរតំបន់ ផ្សារហេងលី ក្នុងរាជធានីភ្នំពេញ។ប្រាក់រង្វាន់នេះគាត់បានឈ្នះកាលពីថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២០ ហើយឈានដល់ថ្ងៃទី១៤ខែឧសភា ឆ្នាំ ២០២០ក្រុមការងារសែលកាតបានធ្វើការប្រគល់រង្វាន់ដល់គេហដ្ឋានតែម្តង។

គួរបញ្ជាក់ថាគិតរហូតមកដល់ពេលនេះ ក្រុមហ៊ុនសែលកាត នៅតែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់គ្រប់ទូទាំងខេត្តក្រុងដល់ អតិថិជនរបស់ខ្លួន។ ដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ អតិថិជនក្រុមហ៊ុនមួយនេះគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើ ទៅកាន់លេខ «8888» ឬ ក៏ទូរសព្ទទៅកាន់លេខ «8888» នោះគេ នឹងទទួលបានសារ ផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខកូដសំណាង ហើយត្រូវរក្សា សារនោះទុក ដើម្បីផ្ទៀងផ្ទាត់៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម