នាវាចម្បាំង​អាម៉េរិក​បើក​នៅ​ជិត​កោះ​តៃវ៉ាន់ នៅ​១​សប្តាហ៍​នៅ​មុន​ប្រធានាធិបតី​តៃវ៉ាន់​ចូល​កាន់​អាណត្តិ​ថ្មី​

191
ចែករម្លែក

​កងទ័ពជើងទឹក​សហ​រដ្ឋ​អាម៉េរិក​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤ ខែ​ឧសភា​ថា​ខ្លួន​បាន​បើក​នាវា​ពិឃាត​មួយ​គ្រឿង​ដែល​បំពាក់​ដោយ​មី​ស៊ី​ល​កាត់​តាម​រយៈ​ច្រក​សមុទ្រ​តៃវ៉ាន់​ដ៏​រសើប​នេះ គឺ​នៅ​​មួយ​សប្តាហ៍​នៅ​មុនពេល​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី​សាយ អ៊ី​ន​វិន ចូលកាន់​តំណែង​សម្រាប់​អាណត្តិ​ទី​២ ស្របពេល​ដែល​ភាព​តានតឹង​កើន​ឡើង​ជាមួយ​ប្រទេស​ចិន​។​

​ប្រទេស​ចិន​ដែល​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ទឹកដី​របស់​ខ្លួន​នោះ​មានការ​ខឹងសម្បារ​ចំពោះ​ការគាំទ្រ​យ៉ាង​ខ្លាំង​របស់​រដ្ឋបាលរ​បស់​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាម៉េរិក​ចំពោះ​កោះ​តៃវ៉ាន់​នេះ​ ដូចជា​ការលក់​អាវុធ​មាន​ចំនួន​កើន​ឡើង​ឱ្យ​កោះ​នេះ​។

​កង​នាវា​អាម៉េរិក​ប្រចាំ​ប៉ា​ស៊ី​ហ្វិ​ច​នេះ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​កាលពី​ថ្ងៃ​ពុធ នាវាចម្បាំង USS McCampbell​នេះ​បាន​បើក​ឆ្លងកាត់​ច្រក​សមុទ្រ ដែល​បែងចែក​កោះ​តៃវ៉ាន់​​ពី​ប្រទេស​ចិន​ដីគោក​។​

​ក្រសួង​យោធា​តៃវ៉ាន់​បាន​និយាយថា នាវា​នេះ​បាន​ធ្វើដំណើរ​ទៅ​ភាគខាងត្បូង នៅក្នុង​អ្វីដែល​ក្រសួង​នេះ​ហៅថា​ជា​”​បេសកកម្ម​ធម្មតា​” ៕​ប្រែ​សម្រួល​៖​សុខា​/sn

នាវាចម្បាំង​អាម៉េរិក USS McCampbell នេះ បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​កាលពី​ថ្ងៃទី​១៣​ខែ​ឧសភា​ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម