ហួសចិត្តអធិការរងទទួលបន្ទុកព្រហ្មទណ្ឌខណ្ឌឬស្សីកែវ មានករណីជនសង្ស័យ២នាក់ ឆក់ខ្សែករជាង១តម្លឹង បានសម្រេច បែរជារាយការណ៍ថាលូកដៃច្រលំទៅវិញ

288
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាព ឆក់ខ្សែក ប្លាកទីនទម្ងន់១តម្លឹង ពីបុរសម្នាក់កំពុងដើរមកពីផ្សារជាមួយប្រពន្ធ ត្រឡប់ទៅផ្ទះ បានសម្រេច ហើយជនសង្ស័យបានគេចខ្លួនបានសម្រេច មិនរំខានដល់ប៉ូលិសមូលដ្ឋាន ដែលមិនមានការល្បាតនៅទីប្រជុំជន នោះទាល់តែសោះ ។ អ្វីហួសចិត្តអធិការរងទទួលបន្ទុកព្រហ្មទណ្ឌខណ្ឌឬស្សីកែវ មានករណីជនសង្ស័យ២នាក់ ឆក់ខ្សែករជាង១តម្លឹង បានសម្រេច បែរជារាយការណ៍ថាលូកដៃច្រលំទៅវិញ។

ហេតុការណ៍នេះ នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៤ ឧសភា ២០២០ ចំណុចមុខផ្ទះគ្មានលេខផ្លូវ១០៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

ជនរងគ្រោះមានឈ្មោះ ឆន ឈឿន ភេទប្រុសអាយុ៥១ ឆ្នាំ មុខរបរសន្តិសុខឯកជន ប្រពន្ធឈ្មោះ កាន់ ស្រីម៉ៅ ៣៩ មេផ្ទះ ផ្ទះជួល ក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ រូបគាត់ បានដើរជូនប្រពន្ធមកផ្សារសាំហាន់ ដើម្បីទិញបន្លែសាច់ធ្វើម្ហូប។ លុះពេលពួកគាត់ដើរត្រឡប់មកពីផ្សារវិញទៅផ្ទះ ធ្វើដំណើរតាមផ្លូវបេតុង១០៥ ខណះពេលមកដល់ផ្លូវអក្សរTជិតដល់ផ្ទះជួល ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូស្កុបពីមួយគ្រឿងពណ៍ក្រហម មិនចាំស៊េរី មិនចាំស្លាកលេខ មកក្បែររូបគាត់លូកដៃឆក់យកខ្សែរកគាត់ ដែលពាក់នៅនឹងក ដាច់បាត់ រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។បន្ទាប់ពីជនរងគ្រោះត្រឡប់មកពីដាក់ពាក្យបណ្តឹងរួចរូបគាត់បានដើរទៅកន្លែងកើតហេតុរើសបានបណ្តោងចែកាច់ស្រោបប្លាកទីននៅកន្លែងកើតហេតុ។

ហើយអ្វីដែលភ្ញាក់ផ្អើលកាន់តែខ្លាំងគឺ លោក អ៉ីវ ឈុនផេង អធិការរងខណ្ឌឬស្សីកែវ បានឡើងរាយការណ៍តាមវិទ្យុទាក់ទង ទៅកាន់ស្តង់ដារវិទ្យុទាក់ទង ប្រចាំបញ្ជាររបស់ស្នងការនគរបាលរាជធានីភ្នំពេញ វិញថា«មិនមានករណីនេះទេ គឺគ្រាន់តែមានគេលូកដៃច្រឡំតែប៉ុណ្តោះ »ការឆ្លើយនេះ គេហៅថា រាយការណ៍កុហកជូនថ្នាក់លើ ដូចពាក្យចាស់ពោលថា«កន្ទេលធំបន្លំដេក» មានមន្ត្រីបែបនេះ តើសុខទុក្ខកង្វល់របស់ប្រជាពលរដ្ឋទៅជាយ៉ាងណា បើទាំងខ្លួន មិនទទួលព័ត៍មានច្បាស់ និងមិនទាន់ចុះដល់កន្លែងកើតហេតុផងនោះ ហើយលោក អ៉ីវ ឈុកផេង នេះ ដែលគេទទួលស្គាល់ថា ជាអធិការរងញៀនល្បែងភ្នាល់ទឹកភ្លៀង ផងដែរុ។

ក្រោយកើតហេតុ កើតហេតុ ប៉ូលិសមូលដ្ឋាន បានចុះទៅសួរនាំ និងបាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹង ដើម្បីកំណត់ភិនភាគជនសង្ស័យ ដើម្បីស្រាវជ្រាវតាមឃាត់ខ្លួនជនសង្ស័យកមកផ្តន្ទាទោស៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម