ពលរដ្ឋ​នៅ​ឃុំ​គោ​កប​ល្ល័​ង្គ​ជួប​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស​និង​ផលវិបាក​នៃ​ការអូសបន្លាយ​រដូវប្រាំង

241
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​ពលរដ្ឋ​នៅ​ឃុំ​គោ​កប​ល្ល័​ង្គ​ស្រុក​មង្គល​បូរី​ជួប​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​និង​ផលវិបាក​នៃ​ការអូសបន្លាយ​រដូវប្រាំង​ដែល​ក្តៅ​ហួតហែង​ហើយ​បង្ក​ឱ្យ​យឺតយ៉ាវ​ដល់​ការបង្កបង្កើន​ផល​ស្រូវ​បង្កើន​រដូវ​(​ស្រូវប្រាំង​ដើមរដូវ​វស្សា​)​និង​ស្រូវ​រដូវវស្សា​។​

​លោក​ប៉ិច​ថង​មេឃុំ​គោ​កប​ល្ល័​ង្គ​រាយការណ៍​ដូច្នេះ​ក្នុង​ពី​ធី​សំណេះសំណាល​និង​ចែក​អំណោយ​របស់លោក​ឧបនាយករដ្ឋមន្ត្រី​កែ​គឹមយ៉ាន​ជា​ស្បៀងអាហារ​ដល់​ពលរដ្ឋ​ក្រីក្រ​ខ្វះខាត​ជីវ​ភព​ដែល​រង​ផលប៉ះពាល់​កា​រីក​រាលដាល​នៃ​ពី​ជំងឺ​កូ​វីដ​១៩​ចំនួន​៤៥​គ្រួសារ​មកពី​៨​ភូមិ​នៃ​ឃុំ​គោ​កប​ល្ល័​ង​ស្រុក​មង្គល​បូរី​កាលពី​ថ្ងៃទី​១៤​ខែឧសភា​ឆ្នាំ​២០២០ ។​

​លោក​បាន​បន្តថា​៖​ចំពោះមុខ​ពលរដ្ឋ​ភាគច្រើន​បាន​ស្វះ​ស្វែងរក​ប្រភពទឹក​ប្រើប្រាស់​និង​បរិភោគបាន ។ ប៉ុន្តែ​ការប្រែប្រួល​អាកាសធាតុ​នាំឱ្យ​រាំងស្ទះ​មួយចំនួន​ដល់​ការ​បង្កបង្កើនផល ។​ជាងនេះទៅទៀត ពលរដ្ឋ​មួយចំនួន​តូច​បាន​រង​ផលប៉ះពាល​ពី​ការរីក​រាលដាល​នស​ជំងឺ​កូ​វីដ​១៩​ដូចជា​មុន​អាច​ចេញ​ប្រកប​របរ​រកស៊ី​បាន​ដូច​សព្វមួយដង​,​ពលករ​ខ្មែរ​ធ្វើការ​នៅ​ថៃ​បាន​វិល​មក​ស្រុក​គ្មាន​ការងារ​ធ្វើ​និង​ផលប៉ះពាល់​ពី​សេដ្ឋកិច្ច ។​


​លោក​រ័ត្ន​ដា​ស៊ី​ណង់​អភិបាលស្រុក​មង្គល​បូរី​,​លោក​លី​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​រំលែក​ការលំបាក​នេះហើយ​ជឿថា​ដំណោះស្រាយ​ពី​បញ្ហា​នេះ​។​លោក​លី​សារី​បាន​បន្តថា​៖​ក្នុងនោះ​ពលរដ្ឋ​ក្រីក្រ​ខ្វះខាត​ជីវភាព​មួយចំនួន​ក្នុងអំឡុង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ​បានទទួល​អំណោយ​ជា​ម្ហូបអាហារ​ពី​លោក​ឩ​ប​នាយករដ្ឋមន្ត្រី​កែ​គឹមយ៉ាន​តាមរយៈ​មន្ត្រី​ក្រុមការងារ​និង​មន្ត្រី​អា​ជ្គា​ធរ​មូលដ្ឋាន​។​

​លោក​ណែនាំ​ឱ្យ​បងប្អូន​ពលរដ្ឋ​មានការ​អត់ធ្មត់​ហើយ​បន្ត​ចូលរួម​ទប់ស្កាត់​នៃ​រីក​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា ,​ការធ្វើ​អនាម័យ​បំប៉ន​សុខភាព​និង​បង្កើត​របរ​ថ្មី រួមមាន​ការដាំ​ដំណាំ ចិញ្ចឹមសត្វ​និង​សេវា​កម្មនាន​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម