​”​មន្ត្រី​នគរបាលជាតិ​ទាំងអស់​ត្រូវ​ធ្វើជា​គំរូ​ល្អ​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​”

255
ចែករម្លែក

​ដោយ​៖​គ្រញូង​បាត់ដំបង​៖​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែឧសភា​ឆ្នាំ​២០២០​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុច​សុខុន​ស្នងការ​នគរបាល​ខេត្ត​បាន​ណែនាំ​ដល់​មន្ត្រីនគរបាល​ខេត្ត​ទាំងអស់​ត្រូវ​ធ្វើជា​គំរូ​ល្អ​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​ស្មើភាព​ចំពោះមុខ​ច្បាប់​។​”​បើ​មន្ត្រី​ណា​ប្រព្រឹត្ត​ខុសត្រូវ​ផាកពិន័យ​ដូច​ប្រជាពលរដ្ឋ​ដែរ​”​។

លោកស្នងការ​នគរ​បា​ន​ខេត្ត​មានប្រសាសន៍ថា​ដោយ​អនុវត្តតាម​អនុសាសន៍​ណែនាំ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​នេ​ត​សាវឿន​អ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ប្រាប់​ដល់​មន្ត្រីនគរបាល​ជាតិ​ទាំងអស់​ត្រូវ​ធ្វើជា​គំរូ​ល្អ​ក្នុង​ការគោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។​

មន្ត្រី​នគរបាលជាតិ​ទាំងអស់​មិនត្រូវ​ធ្វើ​នូវ​កិរិយា​ណាមួយ​ដែលជា​សកម្មភាព​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​ជាដាច់ខាត​។​ព្រោះ​សកម្មភាព​ខុសឆ្គង​រប​ស់​មន្ត្រីនគរបាល​មួយចំនួន​តូច​នោះ​គឺជា​ហេតុ​នាំ​បង្កឱ្យមាន​ការរិះគន់​ឬ​ទិទៀន​ពី​មហាជន​ហើយ​បាន​ជះឥទ្ធិពល​មិនល្អ​ដល់​មន្ត្រី​នគរបាលជាតិ​ទាំងមូល​៕S/

​ ​រូបថត​៖​លោកស្នងការ​ខេត្ត​មានមតិ​ណែនាំ​ដល់​មន្ត្រី​ចរាចរណ៍​ខេត្ត​

ទីតាំងផ្សាយពាណិជ្ជកម្ម