អាយុ ១០ ឆ្នាំ​សោះ​ហ៊ាន​លួច​ឡាន​ឪពុក​ដឹក​ប្អូន​ដើរលេង ហើយ​បើក​លឿន​ដូច​ហោះ​

253
ចែករម្លែក

ប៉ូលិស​រុស្ស៊ី និយាយថា កាលពីពេល​ថ្មីៗ​នេះ​ក្មេងប្រុស​ម្នាក់​ដែលមាន​អាយុ​ទើបតែ ១០​ឆ្នាំ​បាន លួច​រថយន្ត​របស់​ឪពុក​ខ្លួន ហើយ​បើក​ដឹក​ប្អូន​ដើរលេង​ដោយ​លឿន​ដូច​ហោះ​រហូតដល់​ទៅ ១៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ ៣០​គីឡូ​ដី​ក្នុងស្ថានភាព​ផ្លូវ​រអិល​ប្រកបដោយ គ្រោះថ្នាក់​បំផុត ព្រោះ​ជា​ពេល​មាន​ភ្លៀង​។​

​អ្នកស្រី ក្សេ​នៀ (Ksenia) និង​ស្វាមី សឺរ​ហ្គេ សា​ប៉ូ​វ៉ា​ឡូ​វ (Sergei Shapovalov)​ដែល​ត្រូវជា​ឪពុក ម្ដាយ របស់​ក្មេង​ទាំងពីរ​បាន​និយាយ​ទាំង​អារម្មណ៍​តក់ស្លុត​ថា​នេះ​ជា​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ដែល​គ្មាន អ្នកណាម្នាក់​ស្លាប់ ឬ​រងរបួស​។

​ក្មេងប្រុស​ចិត្តសឿង​ដែលមាន​ឈ្មោះ ច​ច​ហ្គី (Georgy) បាន​លួច​រថយន្ត Toyota Highlander ស៊េរី​ទំនើប​របស់​ឪពុក​បើក​ឌុប​ប្អូនស្រី​ឈ្មោះ អេ​វ៉ា (Eva) អាយុ ៤​ឆ្នាំ​ដើរលេង​ទាំង​ឪពុកម្ដាយ​មិន បានដឹង​សោះ​។

​មូល​ហេតុដែល​ក្មេងប្រុស​នេះ​លួច​រថយន្ត​របស់​ប៉ា ហើយ​ឌុប​ប្អូនស្រី​ទៅលេង​ផ្ទះ​យាយ​នៅ ជិត​ទីក្រុង​ថម​ស៍ (Tomsk) ប្រទេស​រុស្ស៊ី ដោយសារ​ធុញថប់​ពេក​អំឡុងពេល​ជាប់​បម្រាម មិនឱ្យ​ចេញពីផ្ទះ​។

​នៅពេល​ទៅដល់​ផ្ទះ​យាយ ក្មេង​នេះ​មិនបាន​ចូលទៅ​លេង​ក្នុងផ្ទះ​ទេ ហើយក៏​បត់​រថយន្ត​ត្រលប់ មកវិញ​ភ្លាមៗ ព្រោះ​ខ្លាច​យាយ​ជេរ​។ ហើយ​នៅពេល​បើក​ជិត​ទៅដល់​ផ្ទះ​វិញ​ក្មេង​នេះ​បាន​បត់​ឆេវ ឡើងលើ​ផ្លូវ​រថភ្លើង រួច​ក៏ត្រូវ​ប៉ូលិស​ឃាត់​តែម្ដង​។

​ជា​ចុងក្រោយ ប៉ូលិស​បាន​កោះហៅ​ឪពុកម្ដាយ​ទៅ​ណែនាំ​អប់រំ​ឱ្យមើល​កូន​ឱ្យបាន​ល្អ​ហើយ​ឪពុក ម្ដាយ​ក៏បាន​សុំទោស​ជា​សាធារណៈ និង​សន្យា​ជួយ​ណែនាំ​កូន​៕ ប្រែ​សម្រួលៈ​ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម