ភែ​ទ្រិ​ក វី​អេ​រ៉ា កោតសរសើរ​លោក មី​គែល អា​តេ​តា ក្នុងការ​នាំយក​គុណភាព​សម្រាប់​ក្រុម អា​សេណ​ល​

201
ចែករម្លែក

ភែ​ទ្រិ​ក វី​អេ​រ៉ា (Patrick Vieira) បាន​កោតសរសើរ​លោក មី​គែល អា​តេ​តា (Mikel Arteta) ដែល​នាំ យក​ការរីកចម្រើន​សម្រាប់​ក្រុម អា​សេណ​ល​(Arsenal) ។​
​ ​
​លោក អា​តេ​តា បាន​ចូល​ជំនួស​មិត្ត​រួម​ជាតិ អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) នៅ​ពហុ​កីឡដ្ឋាន Emirates កាលពី​ខែធ្នូ​។ ចាប់តាំងពី​ពេលនោះ​មក ក្រុម Arsenal ចាញ់​ត្រឹម​២​ប្រកួត​ក្នុងចំណោម ១៥​ប្រកួត​ក្រោម​ការដឹកនាំ​របស់លោក អា​តេ​តា​។​
​ ​
​សម្រាប់ វី​អេ​រ៉ា ដែល​បាន​ចំណាយពេល​៨​ឆ្នាំ​នៅ​ក្លឹប​នេះ​ជឿថា គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ មាន​មហិច្ឆតា​ដណ្តើម​ជ័យជម្នះ​សម្រាប់​កីឡាករ​របស់លោក​។ វី​អេ​រ៉ា បាន​និយាយថា “​ខ្ញុំ​តាម​ឃ្លាំ មើល​ពួកគេ​លេង​រាល់ពេល​។ ខ្ញុំ​តាមមើល​ការប្រកួត​របស់​ពួកគេ​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ជាមួយ​លោក អា​តេ​តា គឺថា គាត់​បាន​នាំយក​ថាមពល​ត្រឡប់មកវិញ ហើយ​វា​មើលទៅ​ហាក់ដូច ជា​ពួកគេ​កំពុង​លេង​ឲ្យ​ក្លឹប​នេះ ប៉ុន្តែ​សម្រាប់​អ្នកចាត់ការ​រូបនេះ ខ្ញុំ​គិតថា វា​ពិតជា​សំខាន់​”​។​
​ ​
​អតីត​ជើងឯក​វើ​ល​ខាប់​រូបនេះ ដែល​ធ្លាប់​លេង​ឲ្យ​ក្លិប​អ៊ី​ន​ធ័​រ មី​លេន​( Inter Milan),​ជូ​វេន​ទុ​ស​( Juventus )​និង​ក្លិប ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​(Manchester City) អំឡុង​អាជីព​ដ៏​ត្រចះត្រចង់​នោះ បច្ចុប្បន្ននេះ​កំពុង​ដឹកនាំ​ក្រុម​ណៃ​( Nice) នៅ​ក្របខ័ណ្ឌ លី​ក​១(Ligue 1) ។​
​ ​
​កន្លងមក​លោក​បាន​ដឹកនាំ​ក្រុម​ញូ​វ យ៉​ក​ស៊ី​ធី អេ​ហ្វ​ស៊ី​( New York City FC) នៅ​ក្របខ័ណ្ឌ MLS និង​បានប្រកាស​ពី​ចេតនា​ផ្ទាល់ខ្លួន​របស់លោក​ដែល​ខុសពី​កីឡាករ​ផ្សេងៗ ខណៈ​នៅ​ជា​កីឡាករ​។​
​ ​
​វី​អេ​រ៉ា បាន​បន្ថែមថា “​ខ្ញុំ​ពិតជា​មិនដឹងថា អនាគត​នឹង​ទៅជា​យ៉ាងណា​នោះទេ​ប៉ុន្តែ​ធ្វើការ​ងារ​នេះ គឺ​ដូចជា​កីឡាករ​ដែរ​។ ខ្ញុំ​ចង់​លេង​នៅ​កម្រិត​ខ្ពស់​។ ខ្ញុំ​ចង់​លេង​ជាមួយ​ក្រុម​ជម្រើសជាតិ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ភែ​ទ្រិ​ក វី​អេ​រ៉ា (Patrick Vieira) និង​លោក មី​គែល អា​តេ​តា (Mikel Arteta)

ទីតាំងផ្សាយពាណិជ្ជកម្ម