​គ្រូពេទ្យ​មកពី​៧​ខេត្ត​ចូលរួម​ទិវា​វេជ្ជសាស្ត្រ​និង​ស​ល្យ​សាស្ត្រ​ដើម្បី​ចែករំលែក​បទពិសោធន៍​ ​ ​

1358
ចែករម្លែក

​ដោយៈ​គង់​ហេង​/​កំពង់ចាមៈ​ក្រុមគ្រូពេទ្យ​ជាង​២០០​នាក់​បានមកពី​ខេត្ត​ចំនួន​ប្រាំពីរ បាន​ជួបប្រជុំគ្នា​នៅ​មន្ទីរ​ខេត្តកំពង់ចាម​កាលពី​ថ្ងៃ​ទី ២៩ ខែមីនា ឆ្នាំ​២០១៨ ដើម្បី​ចូលរួម​ទិវា​វេជ្ជសាស្ត្រ និង​ស​ល្យ​សាស្ត្រ ប្រយោជន៍​ផ្លាស់ប្តូរ និង​រំលែក​បទពិសោធន៍ លើកកម្ពស់​សមត្ថភាព​គ្រូពេទ្យ​ម្នាក់ៗ​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត​។​

​លោក យិន ស៊ី​ណាត ប្រធាន​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ជា​ខេត្ត​ម្ចាស់ផ្ទះ​បាន​ថ្លែងថា ទិវា​វេជ្ជសាស្ត្រ និង​ស​ល្យ​សាស្ត្រ មាន​សារ​:​សំខាន់​ណាស់​ដែល​តម្រូវ​ឲ្យ​លោក លោកស្រី​ជា​គ្រូពេទ្យ​មកពី​ខេត្ត​: ១.​ខេត្តកំពង់ចាម​នេះ​, ២.​ខេត្តក្រចេះ​,៣.​ខេត្ត​ត្បូងឃ្មុំ​, ៤.​ខេត្តស្វាយរៀង​, ៥.​ខេត្តតាកែវ​, ៦.​ខេត្តកណ្តាល និង ៧.​ខេត្តកំពង់ធំ បានមក​ជួបប្រជុំគ្នា​នា​ឳ​កាស​នេះ​។​

លោក​ប្រធាន​មន្ទីរពេទ្យ​បាន​បន្តថា នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​យើង​ទាំងអស់​កាលពី​ឆ្នាំ​កន្លងទៅ​២០១៧​បាន​ជួបគ្នា​ក្នុង​ទិវា​ដដែល និង​នៅ​កន្លែង​ដដែល​នេះ​។ ទិវា​វេជ្ជសាស្ត្រ និង​ស​ល្យ​សាស្ត្រ​នេះ​គឺ​បាន​គ្រូពេទ្យ​ម្នាក់ៗ​ដែល​បាន​ចូលរួមបាន​រៀនសូត្រ​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​។ ដើម្បី​អភិវឌ្ឍន៍​ខ្លួន ឬ​ដើរ​ឲ្យ​ទាន់​នូវ​វិវត្តន៍ នៃ​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា​ទំនើប​ថ្មី​បន្ថែមទៀត​។ ជាមួយ​នោះ​ក៏បាន​ទទួល​នូវ​ព័ត៌មាន​ថ្មីៗ និង​បង្ហាញ​ពី​បញ្ហា​ប្រឈម​របស់ខ្លួន​ម្នាក់ៗ ក្នុង​ការផ្តល់សេវា​ព្យាបាល​ដើម្បី​រក​ច្រកចេញ ឬ​វិធី​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធិភាព​។​

លោក គឹម សួរ​ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម​បាន​លើកឡើងថា មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ជា​មន្ទីរពេទ្យ​តែមួយគត់ ក្នុងចំណោម​មន្ទីរពេទ្យ​ទូទាំងប្រទេស​ដែលមាន​សមត្ថភាព​ព្យាបាល​ជំងឺ​ផង និង​រៀបចំ​ជា​ខេត្ត​ម្ចាស់​បង្កើត​ទិវា​វេជ្ជសាស្ត្រ និង​ស​ល្យ​សាស្ត្រ​ផង​រយ​:​ពេល​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា​។ ទិវា​នេះ គឺ​បាន​ផ្តល់នូវ​គុណប្រយោជន៍​យ៉ាង​សម្បើម​ដល់​គ្រូពេទ្យ​ម្នាក់​ដែល​បាន​អញ្ជើញ​មក​ចូលរួម​។ ដោយបាន​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព​នៃ​ការព្យាបាល និង​ឲ្យ​គ្រូពេទ្យ​ម្នាក់ៗ​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក ដើម្បី​ឲ្យ​មាន​សមត្ថភាព និង​សីលធម៌​ខ្ពស់​។​
​ ​
លោក ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណ​:​គ្រូពេទ្យ​ជាតិ​បាន​មានប្រសាសន៍​ចែករំលែក​នូវ​បទពិសោធន៍ ដោយ​ធ្វើការ​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​ដើម្បី​ឲ្យ​ទិវា​វេជ្ជសាស្ត្រ និង​ស​ល្យ​សាស្ត្រ​ឆ្នាំនេះ​កាន់តែ​មាន​សារ​:​សំខាន់​អត្ថន័យ​ជ្រាលជ្រៅ ឈានទៅ​កំណត់​ធ្វើ​ទិវា​នេះ​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​នៅ​ឆ្នាំក្រោយៗ​៕S/

​គ្រូពេទ្យ​មកពី​៧​ខេត្ត​ចូលរួម​ទិវា​វេជ្ជសាស្ត្រ​និង​ស​ល្យ​សាស្ត្រ​ដើម្បី​ចែករំលែក​បទពិសោធន៍​


​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម