អេ​ដ​វីន វ៉ាន ដឺ​សា អះអាងថា ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ត្រូវការ​កីឡាករ​ថ្មី​ពីរ​ឬ​បីនាក់​ផ្សេងទៀត ដើម្បី​ប្រជែង​ជាមួយ​លី​វឺ​ភូ​ល​

228
ចែករម្លែក

អេ​ដ​វីន វ៉ាន ដឺ​សា (Edwin van der Sar) និយាយថា ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​ត្រូវការ​កីឡាករ​ពីរ ឬ​បីនាក់​ទៀត ដើម្បី​ឈានដល់​កម្រិត​ប្រកួតប្រជែង​ជាមួយ​ក្លិប​លី​វឺ​ភូ​ល​( Liverpool) និង​ម៉េ​ន ស៊ី​ធី​( Man City) នៅ​រដូវ​កាល​ក្រោយ​។​
​ ​
​អតីត​អ្នកចាំទី​ក្លិប​យូ​ណាយ​ធី​ត​រូបនេះ​បាន​តាមដាន​មើល​ការវិវឌ្ឍ​ក្លឹប​ចាស់​របស់ខ្លួន​បន្ទាប់ពី​ជួយ ប្រែក្លាយ​ក្រុម​អា​ហ្សា​ក់​( Ajax )​ទៅជា​ក្រុម​ខ្លាំង​មួយ​នៅ​អឺរ៉ុប​ជាថ្មីទៀត​ក្នុងឋានៈ​ជា CEO ។​
​ ​
​វ៉ាន ដឺ​សា វ័យ​៤៩​ឆ្នាំ​ត្រូវបាន​ភ្ជាប់​ទៅនឹង​ការវិលត្រឡប់​មកកាន់​ពហុ​កីឡដ្ឋាន Old Trafford ក្នុង​តំណែង​ប្រហាក់ប្រហែល​នឹង​តំណែង​ចាស់ ប៉ុន្តែ​ព័ត៌មាន​នេះ​មិន​បានចេញ​ជា​ផ្លែផ្កា​ទេ​។​
​ ​
​យូ​ណាយ​ធី​ត​ចាប់ផ្តើម​ស្តា​ទម្រង់​លេង​របស់ខ្លួន​ឡើងវិញ ហើយ វ៉ាន ដឺ សា មាន​អារម្មណ៍​ថា ពួកគេ​កំពុងតែ​ស្ថិតក្នុង​ដំណើរ​លើផ្លូវ​ត្រូវ​ក្រោម​ការដឹកនាំ​របស់លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ។​
​ ​
​វ៉ាន ដឺ​សា បន្តថា “​ពួកគេ​ទទួលបាន​ពិន្ទុ​ល្អ​ខ្លះ​លើ​ក្រុម​ល្អ​។ ប្រាកដ​ណាស់ សម្រាប់​ពួកគេ​ខ្ញុំ​សង្ឃឹម ថា លី​ក​នេះ​នឹង​បន្ត ពីព្រោះ​ពួកគេ​ប្រហែលជា​ត្រូវការ​កៅអី​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អតីត​អ្នកចាំទី អេ​ដ​វីន វ៉ាន ដឺ​សា (Edwin van der Sar)

ទីតាំងផ្សាយពាណិជ្ជកម្ម